ឯកឧត្តមសូ ខនឬទ្ធីគុណ ស្នើឱ្យមន្ត្រីចូលថ្មីខិតខំបម្រើការងារ
ថ្ងៃ សុក្រ, 7 កក្កដា, 2017នាយកដ្ឋានធនធានមនុស្សនៃក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ បានរៀបចំពិធីប្រកាសបែងចែកមន្រ្តីចូលបម្រើការងារតាមអង្គភាពនៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន ចំនួន៥៨រូប។ ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចពិភាក្សាដោយមានការចូលរួមពីអគ្គនាយកដ្ឋាន និងនាយករដ្ឋានក្រោមចំណុះ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឬទ្ធីគុណ បានស្នើឱ្យមន្ត្រីរាជការវ័យក្មេងដែលទើបជាប់ឱ្យប្រឹងប្រែងបម្រើការងារដោយទទួលខុសត្រូវខ្ពស់ចំពោះដោយអនុវត្តទៅតាមជំនាញ និងគោលការណ៍ រួមទាំងបទបញ្ជាផ្ទៃក្នុងនៃនាយកដ្ឋានរបស់ខ្លួន។
ឯកឧត្តមបានស្នើឱ្យមន្ត្រីវ័យក្មេងទាំងអស់ត្រូវស្វែងយល់ និងរៀនសូត្របទពិសោធន៍ពីមន្ត្រីចាស់ៗ ដើម្បីចូលរួមលើកកម្ពស់ការងារក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ធនធានជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពនេះ៕
ព័ត៌មានបន្ថែម
ថ្ងៃ អង្គារ, 19 មិនា, 2024
សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ ចន្ទ, 18 មិនា, 2024
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ