កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី3R សេដ្ឋកិច្ចចក្រា ចាប់ពីថ្ងៃ ទី៨ ដល់ថ្ងៃទី១០ កុម្ភៈ នៅខេត្តសៀមរាប។ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានដឹកនាំធ្វើសន្និសីទសារព័ត៌មានដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មានជាង ២០ ស្ថាប័ន ដើម្បីជម្រាបជូនសាធារណជនអំពីវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកស្តីពី «3R» និង សេដ្ឋកិច្ចចក្រា។ នេះគឺជាលើកទី១ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះនៃវេទិកាថ្នាក់តំបន់នេះ។ ចាប់ផ្តើមឡើងនៅឆ្នាំ២០០៩ នៅប្រទេសជប៉ុន វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកស្តីពី3R សេដ្ឋកិច្ចចក្រា បានរៀបចំចំនួន ១១ លើកហើយរហូតមកដល់ឆ្នាំ២០២៣ នេះ និងរំពឹងថានឹងមានអ្នកចូលរួមប្រមាណ ៥០០នាក់មកពីជិត ៤០ ប្រទេស។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)