លោក Benoit Bosquest បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការងារប្រែប្រួលអាកាសធាតុ ជាពិសេសការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនរបស់កម្ពុជា

នៅទីស្តីការក្រសួង នារសៀលថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោក Benoit Bosquest នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីកសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃធនាគារពិភពលោក(Regional Director for Sustainable Development for East Asia and Pacific Region) ចូលជួប និងពិភាក្សាការងារ។
នៅក្នុងឱកាសនោះ លោក Benoit Bosquest បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការងារប្រែប្រួលអាកាសធាតុ ជាពិសេសការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនរបស់កម្ពុជា។ កម្ពុជាដែលកំពុង អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការ ប្តេជ្ញាចិត្តរបស់ខ្លួនក្រោម អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួល អាកាសធាតុ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបាន ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកBenoit ដែលបានដឹកនាំប្រតិភូធនាគារពិភពចូលជួបនាឱកាសនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សុខសន្តិភាពពេញលេញ និងកំណើនសេដ្ឋកិច្ចក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ ធ្វើឱ្យប្រទេសជាតិមានសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍគ្រប់វិស័យ ជីវភាពប្រជាជនខ្ពស់ជាងមុន និងការពារសុខុមាលភាពប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ការពារជំងឺកូវីដ១៩។
ថ្មីៗនេះ កម្ពុជាបានបង្ហាញឆន្ទៈក្នុងការដឹកនាំ ចូលរួម ក្នុងនាមជាប្រធានអាស៊ាន និងសមាជិកនៃសហគមន៍សហប្រជាជាតិ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនជាមួយនឹងគោលដៅឆ្នាំ២០៥០ សម្រាប់ការបញ្ចេញឧស្ម័នស្មើសូន្យ ស្របទៅនឹងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងការគាំទ្រពហុភាគីនិយម។

ក្រសួងបរិស្ថាននិងធានាគារពិភពលោក បន្តយកចិត្តទុកដាក់ក្នុងការជម្រុញការងារគ្រប់គ្រងសំរាម សំណល់រឹង អេកូទេសចរណ៍ និងទីផ្សារឥណទានកាបូន ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ និងសេដ្ឋកិច្ចមូលដ្ឋាន។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)