ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២

ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំសន្និសីទកំពូលបណ្ដាភាគីអនុសញ្ញាសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងស្ថាប័នស្រាវជ្រាវ។ គោលបំណងសំខាន់ នៃកិច្ចប្រជុំគឺដេីម្បីផ្សព្វផ្សាយលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំ COP26 ដែលរៀបចំឡើងនៅចក្រភពអង់គ្លេស កាលពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះ

ឯកឧត្តមរដ្ឋមន្ត្រីបានបានគូសបញ្ជាក់ចំណុចសំខាន់ៗចំនួន៥ចំណុចរួមមាន៖ ១)យន្តការនៃការលក់កាបូនៈ បច្ចុប្បន្នកម្ពុជាបានជោគជ័យក្នុងការលក់ឥណទានកាបូនព្រៃឈេីពីគម្រោងREDD+ ហេីយថវិការដែលទទួលបាននឹងប្រេីប្រាប់ដេីម្បីការការពារព្រៃឈេី លេីកកម្ពស់កម្រឹតជីវភាព និងសុខមាលភាពប្រជាជននៅមូលដ្ឋាន។ ក្រសួងបរិស្ថានក៏កំពុងរៀបចំនិតិវិធីដេីម្បីផ្តល់ហិរញ្ញប្បន្នទានដែលបានមកពីការលក់កាបូននេះជូនដល់ថ្នាក់ក្រោមជាតិដែលជាអ្នកអនុវត្តផ្ទាល់នាពេលខាងមុខ ២)លេីកទឹកចិត្តឱ្យថ្នាក់ក្រោមជាតិឱ្យចូលរួមក្នុងកិច្ចប្រជុំCoPនៅពេលខាងមុខ ដែលជាឱកាសក្នុងការកៀរគរធនធានហិរញ្ញប្បទានអាកាសធាតុ ដេីម្បីអភិវឌ្ឍន៍នៅមូលដ្ឋាន និងពិនិត្យមេីលលេីឱកាសក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ពីសំណាកបណ្តាប្រទេសនានាផងដែរ ដោយបច្ចុប្បន្នកម្ពុជាអាចមានលទ្ធភាពច្រើនក្នុងការទាញយកហិរញ្ញប្បទានចេញពីមូលនិធិប្រែប្រួលអាកាសធាតុ តាមរយៈគម្រោងតូចៗនៅថ្នាក់ក្រោមជាតិ ដែលមានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថាន លើកទឹកចិត្ត និងត្រៀមខ្លួនសហការសម្របសម្រួលជាមួយរដ្ឋបាលស្រុក ខេត្ត ក្នុងការរៀបចំស្នើសុំប្រើប្រាស់កញ្ចប់មូលនិធីនេះ ដើម្បីការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍនៅមូលដ្ឋាន ៣)ធនាគារៈ យេីងអាចទាញយកឱកាសក្នុងការទាញយកប្រភពហិរញ្ញប្បទានដែលមានការប្រាក់ទាប ដោយផ្សារភ្ជាប់នឹងបរិស្ថាននិងការអភិវឌ្ឍន៍បៃតង ៤) ការប្រែប្រួលអាកាសធាតុបានក្លាយទៅជាបញ្ហានយោបាយនិង សេដ្ឋកិច្ច ដូច្នេះយេីងគួរពង្រឹងការផ្សព្វផ្សាយទាំងថ្នាក់ជាតិ និងអន្តរជាតិអំពីការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការចូលរួមឆ្លេីយតបនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាន ៥)ការដាក់បញ្ជូលឬបន្ស៊ីលទ្ធផលកិច្ចប្រជុំសំខាន់ទៅក្នុងគោលនយោបាយ ផែនការយុទ្ធសាស្រ្តរបស់ជាតិ។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)