នាព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២១ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ ក្រសួងបរិស្ដាន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធាន មន្ទីរបរិស្ថានខេត្ត ពោធិ៍សាត់ នៅសាលប្រជុំ សាលាខេត្តពោធិ៍សាត់។ ក្នុងពិធីប្រកាសមុខតំណែងនោះដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានវត្តមាន ឯកឧត្តម លោកជំទាវ ជាអគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថាន បណ្តាស្ថាប័នជំនាញ មន្ទីរពាក់ពន្ធ័ កងកម្លាំង ប្រដាប់អាវុធនិងអង្គភាពចំណុះជុំវិញខេត្ត សមាជិក សមាជិកា សរុបប្រមាណ ១៥០នាក់ចូលរួម ។

ក្នុងឱកាសនោះ ឯកឧត្តម ជា សំអាង ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរបរិស្ថានថ្មី ឱ្យខិតខំយកចិត្តទុកដាក់បំពេញការងារស្នូល របស់ខ្លួនឲ្យបានល្អប្រសើ ប្រកបដោយប្រសិទ្ធិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន។ឯកឧត្តមបានបន្តទៀតថា ការងារគ្រប់គ្រងរបស់មន្ទីរ ការងារផ្តល់សេវាជូនប្រជា ពលរដ្ឋ និងបន្តទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ ព្រមទាំងដៃគូរអង្គការសង្គមស៊ីវិលនានា។ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ ណែនាំដល់លោកប្រធានមន្ទីរថ្មី ត្រូវខិតខំទ្វេឡើងថែមទៀត ក្នុងការបំពេញភារកិច្ចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ បន្តជំរុញឱ្យប្រជាពលរដ្ឋយល់ច្បាស់អំពីផលប៉ះពាល់បរិស្ថាន កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ និងត្រូវបន្តកិច្ចសហការឱ្យបានជិតស្និតជាមួយភាគីពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ លោក គង់ វុទ្ធារ៉ា ប្រធានមន្ទីរថ្មី ដែលទើបតែប្រកាសឡើងកាន់តំណែង បានប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល គោរព និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ទិសដៅ មតិណែនាំរបស់ក្រសួងបរិស្ថាន ក៏ដូចជាទិសដៅរបស់ស្ថាប័នពាក់ព័ន្ធ បន្តនិរន្តភាពការងារក្នុងមន្ទីរលើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស និងគោរពពេលវេលា។ ជាមួយគ្នានោះ លោកនឹងបន្តពង្រឹង សាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកម្លាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)