ឯកឧត្តម ជួប ប៉ារីស អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន និង លោកស្រី ឡូរ៉ា ឈីស្មូន អនុប្រធាន ការិយាល័យសន្តិសុខស្បៀង និងបរិស្ថាន នៃ ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំកម្ពុជា កាលពីថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម នៃគម្រោងអនាគតបៃតងកម្ពុជាUSAID លើកទី២ នាទីស្តីការក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិក មកពីពហុវិស័យដូចជា នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន អង្គការដៃគូដែលបានទទួលមូលនិធិពីទីភ្នាក់ងារជំនួយអាមេរិកUSAID ផ្តោតលើការងារបរិស្ថាន អង្គការមិនមែនរដ្ឋាភិបាល និង វិស័យឯកជន។
កិច្ចប្រជុំ បានធ្វើបច្ចុប្បន្នភាពអំពី សមាសភាពសមាជិកក្រុមការងារ ការសិក្សាអំពីចំណេះដឹង ឥរិយាបថ និងការអនុវត្ត របាយការណ៍ពិនិត្យឡើងវិញលើឯកសារមានស្រាប់ របាយការណ៍ប្រព័ន្ធទិន្និន័យក្រុមគោលដៅ និងការធ្វើផែនទីដៃគូពាក់ព័ន្ធ និងបានបង្ហាញរបាយការណ៍បឋមនៃការតាមដានប្រព័ន្ធផ្សព្វផ្សាយ។
កិច្ចប្រជុំ បានប្រព្រឹត្តទៅដោយមានការចូលរួមផ្តល់យោបល់ពីសមាជិកលើប្រធានបទនីមួយៗ ជាពិសេសចំពោះការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការសហការគ្នាលើកកំពស់ការយល់ដឹងឈានទៅរកការផ្លាស់ប្តូរឥរិយាបទនិងសកម្មភាពវិជ្ជមានឆ្ពោះទៅរកកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិប្រកបដោយចីរភាព ។
សូមបញ្ជាក់ថា គម្រោងអនាគតបៃតងកម្ពុជាUSAID ដែលផ្តោតលើសកម្មភាពការងារអប់រំបរិស្ថាន មានរយៈពេល៥ឆ្នាំ (២០១៩-២០២៤) ដែលមានថវិកាសរុប ៥ លានដុល្លាសហរដ្ឋអាមេរិក អនុវត្តដោយ ក្រុមហ៊ុន ECODIT និង អង្គការ FHI 360។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩