ថ្ងៃសុក្រ-សៅរ៍ ៦-៧រោច ខែមាឃ ឆ្នាំកុរ ឯកស័ក្ត ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤-១៥ ខែកុម្ភ: ឆ្នាំ២០២០ កម្មវិធីបោះតង់បរិស្ថានក្រោមប្រធានបទ « ថ្ងៃនៃក្តីស្រឡាញ់៖ យើងស្រឡាញ់បរិស្ថាន និងធម្មជាតិ» Valentine’s Prey Lang ត្រូវបានរៀបចំឡើងនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និង​មានការចូលរួមពី តំណាងរាស្ត្រខេត្តកំពង់ធំ គណអភិបាលខេត្តកំពង់ធំ អភិបាលស្រុក មន្ទីរបរិស្ថានខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ កែប តាកែវ ស្វាយរៀង កោះកុង និងមានការចូលរួមពីបណ្តាដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាននានាផងដែរ។​ ឯកឧត្តម សៅ សុភាព បានមានប្រសាសន៍ថា “យុវជន គឺជាផ្នែកសំខាន់ក្នុងការអប់រំ ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងជាសាធារណ: ដើម្បីឱ្យមានការគាំទ្រពីគ្រប់មជ្ឈដ្ឋានចំពោះការការពារ និងការអភិរក្សធនធានធម្មជាតិ ហើយការបោះជំរុំតង់បរិស្ថាននៅក្នុងថ្ងៃទិវានៃក្តីស្រលាញ់នេះ គឺចង់បណ្តុះស្មារតី មន្ត្រីរាជការ អាជ្ញាធរ ប្រជាជន សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា ជាពិសេសយុវជន ឱ្យចេះស្រឡាញ់ និងជំរុញឱ្យមានការចូលរួមកាន់តែសកម្មក្នុងការការពារ អភិរក្សធនធានធម្មជាតិ ជីវ:ចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ”។

កម្មវិធីបោះតង់ថ្ងៃស្រឡាញ់បរិស្ថាន ( Valentine’s Prey Lang) នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ«ព្រៃឡង់»​ មានរៀបចំកម្មវិធីជាច្រេីនដូចជា ពិធីបំបួសដើមឈើ និងការធ្វើបទបង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ ជីវ:ចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៉ីនៃតំបន់ដែនជម្រកសត្វព្រៃ«ព្រៃឡង់»ដល់អ្នកចូលរួមផងដែរ។

គួរបញ្ជាក់ថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃ«ព្រៃឡង់» នៅឆ្នាំ ២០១៦ស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន មានទំហំផ្ទៃដីសរុបជាង ៤៣ ម៉ឺនហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ចំនួន ៤ គឺខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩