នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធក្នុងគម្រោងព្រៃឡង់ JCM-រេដបូក ដោយមាន​ការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រុមការងារបច្ចេកទេសJCM-រេដបូក សរុបចំនួន១៤នាក់។ ក្នុងឱកាសនេះដែរភាគីជប៉ុន ក៏បានពិភាក្សា​ស្វែងយល់អំពីស្ថានភាពនៃការគ្រប់គ្រងព្រៃឈើបច្ចុប្បន្ននៅកម្ពុជា អំពីវឌ្ឍនភាពនៃការរៀបចំវិធីសាស្ត្រគម្រោងJCM-រេដបូក ហើយក៏បានលើកឡើងអំពីប្រធានបទការបំលែងកាកសំណល់​ម្ហូបអាហារទៅជាឥន្ធន:ជីវឧស្ម័ន ហើយជាមួយគ្នានេះបានស្នើការណែនាំអង្គភាព ឬស្ថាប័នដែលមានសក្តានុពលនិងសមស្របចូលរួមសិក្សាស្រាវជ្រាវនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម សៅ សុភាព បានជម្រាបជូនភាគីជប៉ុនថា ស្ថានភាពនៃការគ្រប់​គ្រង​ធនធានព្រៃឈើនៅកម្ពុជាមានការរីកចម្រើនជាវិជ្ជមានល្អបើទោះជានៅមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។ អំពីវឌ្ឍនភាពជាមួយវិធីសាស្ត្រគម្រោងគឺក្រុមការងារបច្ចេកទេសរេដបូកបានធ្វើការពិនិត្យ និងផ្តល់មតិកែសម្រួលជាមួយមន្រ្តីបច្ចេកទេសរបស់គម្រោងរួចហើយ។ ឯកឧត្តមសង្ឃឹមថា​សំណើវិធីសាស្ត្រគម្រោងខាងលើនេះនឹងត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណ:កម្មាធិការចម្រុះJCM នៅពេលខាងមុខ។ អំពីគោលបំណងសិក្សាស្រាវជ្រាវការបំលែងកាកសំណល់ម្ហូបអាហារទៅជាឥន្ធន:ជីវឧស្ម័ននៅកម្ពុជា ឯកឧត្តមប្រធានបានស្នើសុំផ្តល់ព័ត៌មានបន្ថែមនិងរក្សាការពិភាក្សាបន្តទៀត។

ព័ត៌មានបន្ថែម

ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការសម្ពន្ធ័មិត្តសត្វព្រៃ(Wildlife Alliance )ចូលជួបពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការសម្ពន្ធ័មិត្តសត្វព្រៃ(Wildlife Alliance )ចូលជួបពិភាក្សាការងារ