«រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាបំបាត់ការបំពុលដោយប្លាស្ទិក ដើម្បីសុខភាពយើងទាំងអស់គ្នា» នេះជាការលើកឡើងរបស់ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុង ឱកាសបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយអប់រំបរិស្ថាន ដើម្បីការអភិវឌ្ឍដោយចីរភាព” នៅវិទ្យាល័យចំននួន៤ ក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៤ និងទី៥ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងអំពីភាពចាំបាច់ និងសារៈប្រយោជន៍នៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិឲ្យបានសមស្រប​ សំដៅកែប្រែផ្នត់គំនិត និងឥរិយាបថមហាជនគ្រប់មជ្ឈដ្ឋាន ឲ្យទៅជាកម្លាំងចលករ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នៅលើភពផែនដី ស្របទៅតាមទស្សនទាន «ការអភិវឌ្ឍដោយចីរភាព»។
កម្មវិធីនេះ បានធ្វើឡើងនៅ៤វិទ្យាល័យ រួមមាន វិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន វិទ្យាល័យ ហ៊ុន សែន ទឹកផុស វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ និងវិទ្យាល័យហ៊ុន សែន រលាប្អៀរ នៃខេត្តកំពង់ឆ្នាំ ដែលមានការចូលរូមពីស្ថាប័នពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជាង១ពាន់នាក់។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំបោះសំណល់ ឬថង់ប្លាស្ទិកចោលទៅក្នុងបរិស្ថាន ព្រោះសារធាតុគីមីក្នុងប្លាស្ទិកអាចបង្កឲ្យមានការបំពុលដល់គុណភាពដី គុណភាពទឹក និងមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះក្នុងទឹក ជាពិសេសកុំដុតថង់ប្លាស្ទិក ដែលធ្វើឲ្យប៉ះពាល់ស្រទាប់អូស្សូន និងបំពុលបរិយាកាស។
ឯកឧត្តមរដ្ឋលេខាធិការ ក៍បានជំរុញអាជ្ញាធរដែនដី រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ បំផុសចលនាមហាជន ឲ្យរៀបចំព្រឹត្តិការដ៍សំខាន់នេះ គ្រប់ទីតាំងនានា ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋ ឲ្យចេះស្រលាញ់បរិស្ថាន និងស្នើរគ្រប់មជ្ឍដ្ឋានទាំងអស់។ ជាចុងក្រោយ ឯកឧត្តម សូមឱ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រយកចំណេះដឹងល្អៗ សម្រាប់អភិវឌ្ឍខ្លួន គ្រួសារ និងសង្គម ដែលនឹងត្រូវបន្តវេនកសាងប្រទេស ឱ្យកាន់តែរីកចម្រើន និងការរស់នៅប្រកបដោយចីរភាព៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩