ខេត្តកែប៖ ថ្ងៃពុធ ទី១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន បានសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល ដោយមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ(USAID) តាមរយៈគម្រោង GHSC-PSM រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការការពារជំងឺគ្រុនចាញ់ និងការប្រើប្រាស់មុងជ្រលក់ថ្នាំដល់មន្ត្រីឧទ្យានុរក្ស និងថ្នាក់ដឹកនាំមន្ទីរបរិស្ថានចំនួន២០ខេត្តនៅទូទាំងប្រទេស ក្រោមអធិបតីភាពរបស់ឯកឧត្តម ទឹម ស៊ីផា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន និងមានអ្នកចូលរួមសរុបចំនួន៦០នាក់ ក្នុងនោះមានស្ត្រីជាសិក្ខាកាមចំនួន០៥នាក់។ សិក្ខាសាលានេះមានគោលបំណងផ្តល់ចំណេះដឹងដល់សិក្ខាកាមទាំងអស់ពីរបៀបប្រើប្រាស់ ថែរក្សាមុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ និងបន្តផ្សព្វផ្សាយចំណេះដឹងទាំងនោះដល់មន្ត្រីឧទ្យានុរក្សនិងប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងនិងក្បែរតំបន់ការពារធម្មជាតិ ក្រោយពេលដែលមន្ទីរបរិស្ថានទាំង២០ខេត្តខាងលើបានទទួលរួចមកហើយនូវមុងគ្រែ និងមុងអង្រឹងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់សរុបចំនួន៣១៥០០មុង កាលដើមខែឧសភាកន្លងមកនេះ៕

ព័ត៌មានបន្ថែម

សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩