ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ ធ្វើការផ្សព្វផ្សាយអំពីយុទ្ធសាស្រ្តបច្ចុកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា យុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ពិសេសលើយុទ្ធសាស្រ្តទី២ ផ្តោតលើភាពបៃតង ដោយក្រសួងបរិស្ថានប្រកាសអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែង សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ កងរាជអាវុធហត្ថ និងការដាំស្តារព្រៃឈើទ្បើងវិញ ជាមួយលោកមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ ព្រមទាំងមេភូមិ នៃឃុំអូរសោម និងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ឯកឧត្តមប្រធានក្រុមការងារ បានសំណូមពរដល់លោកមេឃុំ មេភូមិ ត្រូវឈប់ចុះហត្ថលេខាបញ្ជាក់ លើលិខឹតស្នើសុំកាន់កាប់ដី ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងពិនិត្យលទ្ធភាពមោឃភាព លើលិខិតបញ្ជាក់មិនប្រក្រតីកន្លងមក។ ជាមួយគ្នានេះ ក្រុមការងារក្រសួងបរិស្ថាន បានជំរុញនិងលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរមូលដ្ឋាន ទាំងអស់ចូលរួមការពារធនធានធម្មជាតិ ការប្រភពទឹកស្ទឹង អូរ ដែលទ្រទ្រង់សំខាន់សម្រាប់ជីវិតមនុស្ស និងសត្វ ឱ្យស្អាត សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដោយផ្ទាល់។
ឯកឧត្តមប្រធានប្រតិភូរ បានលើកអំពីទំហំផ្ទៃដីអនុក្រឹត្យ ២៤៥ របស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ កំណត់ជា តំបន់សហគមន៏ដែល នៅតែជាដីសាធារណៈរបស់រដ្ឋ (ដីតំបន់ការពារ) សម្រាប់បម្រុងទុក ជូនប្រជាជនមូលដ្ឋានប្រើប្រាស់ទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ក្នុងការចុះផ្សព្វផ្សាយការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ នាពេលនេះ ឯកឧត្តមប្រធានក្រុមការងារ បានប្រគល់សេចក្តីជូនដំណឹង ស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្រ្កាបការកាប់គាស់ រុករាន ឆ្ការដុតឬការឈូសឆាយដីព្រៃ ក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ និងផែនទីបឋមការប្រើប្រាស់ដី នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តឃុំអូរសោម ឃុំក្រពើពីរ ជូនដល់លោកមេឃុំទាំង២ ផងដែរ៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)