សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ដើម្បីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ក្រោមមូលបទ «ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដែលបានរៀបចំឡើងនៅសណ្ឋាការកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ៍ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សមាជិក-សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិតបានលើកឡើងទៀតថា បច្ចុប្បន្ននេះ ដោយសារតែមានការរីកចម្រើននៃវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ដែលវិស័យនេះបានដើរតួនាទីកាន់តែសំខាន់សម្រាប់ជួយសម្រួល ដល់ការប្រាស្រ័យទាក់ទងគ្នាដល់មនុស្សជុំវិញខ្លួន និងជុំវិញពិភពលោក និងបានជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ។ ប៉ុន្តែ នៅក្នុងបរិវត្តកម្មឌីជីថលនេះ មានមនុស្សជាច្រើន ជាពិសេសស្ត្រី និងក្មេងស្រី អាចនឹងក្លាយជាជនរងគ្រោះ ដោយសារការលួងលោម និងចាញ់ល្បិចបោកប្រាស់ និងសមត្ថភាពនៃការយល់ដឹងបច្ចេកវិទ្យានៅទាប ខ្វះការវិភាគ និងការពិចារណា ឬ ខ្វះការការពារពីក្រុមគ្រួសារ និងសង្គមជាតិ ដូចជា ការឆបោកតាមប្រព័ន្ធឌីជីថល ការជួញដូរស្ត្រី-ក្មេងស្រី និងការបៀតបៀនតាមរូបភាពផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរជាដើម។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសសើរនិងវាយតម្លៃខ្ពស់ដល់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងថ្នាក់ដឹកនាំនិងសមាជិកាសមាគមនារីក្រសួងដែលសហការ សាមគ្គីគ្នាបំពេញភារកិច្ចមិនរួញរាចំពោះការលំបាក នឿយហត់ ដើម្បីសម្រេចបាននូវសមិទ្ធិផលដ៏ធំធេងគួរជាទី មោទនៈនេះ។ ទន្ទឹមនឹងនេះ សម្តេច ក៏បានថ្លែងអំណរសាទរចំពោះលោកជំទាវ ជា សុផាកន្នី ដែលត្រូវបានប្រកាសជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ។ សម្តេចសង្ឃឹមយ៉ាងមុតមាំថា លោកជំទាវ និងសមាជិកា ដែលបានប្រកាសក្នុងថ្ងៃនេះ នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីដឹកនាំសមាជិកាទាំងអស់ អនុវត្តឱ្យបានជោគជ័យធំធេងថែមទៀត នូវទិសដៅភារកិច្ចក៏ដូចជា លក្ខន្តិកៈរបស់សមាគមនារី និងការងារស្នូលរបស់ក្រសួងបរិស្ថាន បានកាន់តែទូលំទូលាយថែមទៀត៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល២០២៤ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងអនាគតកម្ពុជា ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ប្រកាស ស្តីពី ការដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)