ពិធីប្រកាសទទួលស្គាល់សមាសភាពរបស់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យបរិស្ថាន (ស.ស.យ.ក ក្នុងវិស័យបរិស្ថាន)
ថ្ងៃ អង្គារ, 20 ធ្នូ, 2022ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជាធានីភ្នំពេញ អញ្ជើញប្រកាសទទួលស្គាល់សមាសភាព ស.ស.យ.ក ក្នុងវិស័យបរិស្ថាន សរុបចំនួន ៥១៧រូប នាទីស្ដីការក្រសួងបរិស្ថាន។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ សមាជិក សមាជិកា ស.ស.យ.ក ក្នុងវិស័យបរិស្ថានដែលទើបត្រូវបានប្រកាសទទួលស្គាល់ ត្រូវខិតខំបំពេញឱ្យបាននូវតួនាទីភារកិច្ចរបស់ខ្លួន ខិតខំអភិវឌ្ឍខ្លួន រៀនសូត្រពីអ្នកដទៃនិងរៀមច្បង បើកចិត្តឱ្យទូលាយ រក្សាឱ្យបាននូវតម្លៃខ្លួនឯងនិងទំនុកចិត្តពីអ្នកជុំវិញ និងជាពិសេសស្គាល់ខ្លួនឯងក្នុងនាមជាមន្រ្តីរាជាការ។