នៅរសៀលថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមប្រឹក្សាភិបាលនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA) បានរៀបចំកិច្ចប្រជុំលើកទី១៣ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានក្រុមប្រឹក្សាភិបាលកម្មវិធីCCCA ដើម្បីពិនិត្យមើលសមិទ្ធផលសម្រេចបាននៅក្នុងឆ្នាំ២០១៨ និងពិភាក្សាបន្ថែមផែនការសកម្មភាពសម្រាប់៦ខែចុងក្រោយ(ខែមករា-មិថុនា) ឆ្នាំ២០១៩ របស់កម្មវិធីCCCAដំណាក់កាលទី២ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងដៃគូអភិវឌ្ឍន៍ រួមមាន សហភាពអឺរ៉ុប(EU) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា(UNDP) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត(Sida) ព្រមទាំងអ្នកសង្កេតការណ៍មកពីស្ថាប័នពាក់ព័ន្ធ។

ឯកឧត្តម អ៊ាង សុផល្លែត បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលកម្មវិធីCCCA បានគាំទ្រក្រសួងផែនការក្នុងការរៀបចំគោលការណ៍ណែនាំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តតាមវិស័យ ២០១៩-២០២៣ ក្នុងនោះការប្រែប្រួលអាកាសធាតុ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងយែនឌ័រ បានក្លាយជាលក្ខណៈវិនិច្ឆ័យជ្រើសជ្រើសសម្រាប់បណ្តាសកម្មភាពដែលវិស័យនានាបានស្នើឡើង។ ឯកឧត្តម ក៏បានបញ្ជាក់ពីតួនាទីសំខាន់របស់កម្មវិធីCCCAនិងដៃគូគាំទ្រ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរក្រសួងស្ថាប័ន សម្រាប់រៀបចំនិងអនុវត្តគោលនយោបាយផែនការយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុ គាំទ្រទស្សនវិស័យរបស់ប្រទេសឆ្ពោះទៅរកសង្គមមួយដែលបៃតង និងបញ្ចេញកាបូនតិចនៅកម្ពុជា។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩