សិក្ខាសាលាចាប់ផ្តើម “គម្រោងរៀបចំបង្កើត និងជម្រើសនានាដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុក្នុងតំបន់ទីប្រជុំជន” គឺជាការរួមចំណែកថ្មីទៀតរបស់ក្រសួងបរិស្ថាន ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្នុងការចូលរួមកាត់បន្ថយ និងពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និង ចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា នៅថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វសក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ព្រមទាំងមានមន្រ្តីជំនាញក្រសួងអប់រំ យុវជន និងកីឡា លករសួងបរិស្ថាន អាជ្ញាធររាជធានីភ្នំពេញ លោកគរូអ្នកគ្រូ និងសិស្សានុសិស្សមួយចំនួនជាច្រើនទៀត នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ ឯកឧត្តម បានបន្ថែមថា ការប្រែប្រួលអាកាសធាតុកំពុងក្លាយជាហានិភ័យដែលយើងគ្រប់គ្នាកំពុងប្រឈម និងជាបញ្ហាអាទិភាពនៃការព្រួយបារម្ភ នៅសតវត្ស ទី២១នេះ កម្ពុជាយើងក៏ជាប្រទេសងាយរងគ្រោះមួយផងដែរ ហេតុដូចនេះហើយ ក្រសួងបរិស្ថាន បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងទិសដៅការងារ ក្នុងក្របខណ្ឌជាតិ ដូចជា ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលកម្ពុជា ២០១៤-២០២៣ និង បានសម្របសម្រួលក្នុងការរៀបចំផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលធាតុអាកាស ២០១៤-២០១៨ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ១៤ សំដៅធានាអោយបាននូវប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និង ការរស់នៅដោយចីរភាព ជាពិសេសរួម ចំណែកក្នុងក្របខណ្ឌតំបន់ និង ពិភពលោកដោយកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅឆ្នាំ ១៩៩៦ ពិធីសារក្យូតូនៅឆ្នាំ២០០២ និងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៧។
ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានផ្តាំផ្ញើរដល់ អ្នកចូលរួម បណ្តាញសារព័ត៌មាន ជាពិសេសក្មួយៗសិស្សានុសិស្សជាសិក្ខាកាម មកពីសាលាគោលដៅទាំង៥ សូមយកចិត្តទុកចំពោះការញែកសំរាមអោយបានត្រឹមត្រូវ និងកុំដុតថង់ប្លាស្ទិក ដើម្បីការពារបរិស្ថានយើងទាំងអស់គ្នា។ ឯកឧត្តម សៅ សុភាព នាយកខុទ្ទកាល័យ និងជានាយក គម្រោងរៀបចំបង្កើត និងជម្រើសនានាដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុក្នុងតំបន់ទីប្រជុំជន បានបញ្ជាក់ឱ្យដឹងថា សិក្ខាសាលានេះ គាំទ្រដោយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA) នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលមានក្រសួងបរិស្ថានជាប្រធាន ក្នុងគោលបំណងសំខាន់
១.ផ្តល់នូវធាតុចូល និងមតិកែលម្អរទៅលើលទ្ធផលបឋមនៃការសិក្សាស្តីពីមូលដ្ឋានគ្រឹះ និងការកាត់បន្ថយភាពងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុ
២. ពិនិត្យ និង ពិភាក្សារៀបចំផែនការឆ្លើយតបចំពោះភាពងាយរងគ្រោះទៅហ្នឹងការប្រែប្រួលអាកាសធាតុតាមសាលាគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ ដោយមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង អាជ្ញាធរដែនដីក្នុងភូមិដ្ឋានសិក្សានីមួយៗ
៣.ស្វែងយល់ពីសារ:សំខាន់នៃគម្រោង និងកិច្ចសហប្រតិបត្តិការអនុវត្ត៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩