ពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ននិងទៅអនាគត» បានប្រារព្ធពិធីបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រសួងបរិស្ថានបានចូលរួមតាំងពិព័រណ៍បង្ហាញវឌ្ឍនភាពការងារលើការគ្រប់គ្រងវិស័យបរិស្ថាន និងផលិតផលសហគមន៍ ជូនសាធារណជនជាភ្ញៀវជាតិ និងអន្តរជាតិទស្សនាផងដែរ។ ពិធីបុណ្យទន្លេ លើកទី៧ ធ្វើឡើងក្នុងគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។

បុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣នេះ ជាព្រឹត្តការណ៍ទេសចរណ៍ជាតិមួយដ៏សំខាន់ ដែលនឹងបង្ហាញពីសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះដែលកម្ពុជាមាន សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដែលនឹងទាក់ទាញទេសចរទៅលេងកម្សាន្ត នៅតំបន់តាមដងទន្លេ និងបឹងទន្លេសាប។ ទេសចរណ៍ និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី ជាប្រភពចំណូលមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជា ជាពិសេសសេដ្ឋកិច្ចមូលដ្ឋាន ក្រោយការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ ការលើកកម្ពស់យល់ដឹងពីសារប្រយោជន៍របស់ទន្លេ តាមរយៈការរៀបចំប្រារព្ធពិធីបុណ្យទន្លេ នឹងរួមចំណែកធ្វើឱ្យមនុស្សគ្រប់រូប កាន់តែចូលរួមចំណែកប្រើប្រាស់ ការពារ និងអភិរក្សធនធានទន្លេឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់មនុស្សនាពេលបច្ចុប្បន្ន និងទៅអនាគត៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩