«សម្ដេចតេជោ ហ៊ុន សែន ជាវីរៈមគ្គុទ្ទេសក៍នៃវិស័យបរិស្ថាន» នេះគឺជាប្រសាសន៍លើកឡើង របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ សមាជិកព្រឹទ្ធសភា តំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មន្ទីរអង្គភាពជុំវិញខេត្ត បុគ្គលិកអប់រំ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល សិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ យ៉ាងច្រើនកុះករ។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា ជាលើកទីមួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលពីមុនធ្លាប់ជាប្រទេសពឹងផ្អែកលើការធ្វើស្រែចម្ការ និងធនធានធម្មជាតិ ក៏ប៉ុន្តែ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច បានធ្វើឱ្យមានការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយបានបង្កើតការងារជាច្រើនជូនដល់ប្រជាពលរដ្ឋ។ កត្តានេះ បានធ្វើឱ្យប្រជាជនកម្ពុជាឆ្លងផុតពីអត្រាក្រីក្រពាក់កណ្ដាលនៃចំនួនប្រជាជនសរុប។
ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានបន្ថែមទៀតថា ការបើកបវេសនកាលថ្មី នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស គឺជាសក្ខីភាពនៃសមិទ្ធផលគួរជាទីមោទនៈ ដែលកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតភាពស៊ាំសហគមន៍ ដែលបានផ្ដល់ឱកាសពេញលេញក្នុងការបើកដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញបានយ៉ាងជោគជ័យ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ ក៏បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សានុសិស្ស និងចូលរួមអបអរសាទរជាមួយអាណាព្យាបាល និងក្រុមគ្រួសាររបស់សិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេស កោតសរសើរខ្ពស់ចំពោះលោកគ្រូអ្នកគ្រូ ក្នុងការយកចិត្តទុកដាក់បង្ហាត់បង្រៀន និងតម្រង់ទិសសិស្សានុសិស្ស។
សម្រាប់សិស្ស ដែលប្រឡងជាប់និទ្ទេស A ទទួលបាន ម៉ូតូមួយគ្រឿង និងថវិកាចំនួន ១លានរៀល ទន្ទឹមនោះ ក៏មានការផ្ដល់ថវិកាឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដទៃទៀតផងដែរ។

គួរបញ្ជាក់ឱ្យដឹងថា ខេត្តព្រះសីហនុ មានបេក្ខជនចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលកន្លងទៅនេះ ចំនួន ១៧១៤នាក់ (ស្រី ៩១០នាក់) ហើយបេក្ខជនប្រឡងជាប់ មានចំនួន ១៣៦៤នាក់ ស្មើនឹង ៨០,៥២% (ស្រី ៧៥៩នាក់)។ ក្នុងនោះ សិស្សជាប់និទ្ទេស A មានចំនួន ២១នាក់ (ស្រី ១៣នាក់) និទ្ទេស B ចំនួន ១១៦នាក់ (ស្រី ៧៧នាក់) និទ្ទេស C ចំនួន ៣២៥នាក់ (ស្រី ១៨៤នាក់), និទ្ទេស D ចំនួន ៤៩៦នាក់ (ស្រី ២៧៥នាក់) និងនិទ្ទេស E ចំនួន ៤០៦នាក់ (ស្រី ២១០នាក់)៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩