នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាស្តីពីកិច្ចគាំពារបរិស្ថាន ក្រោមអធិបតីភាព និងដឹកនាំដោយ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំ តំណាងអគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន នាយកដ្ឋាន ជាអង្គភាពចំណុះក្រសួង តំណាងក្រសួង ស្ថាប័ន មន្ទីរបរិស្ថានរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងថ្នាក់ដឹកនាំ មន្រ្តីរាជការអគ្គនាយកដ្ឋានគាំពារបរិស្ថាន សរុបមានចំនួន ១៩០ នាក់។សិក្ខាសាលានេះមានគោលបំណងសំខាន់គឺ ៖

១.ផ្សព្វផ្សាយលទ្ធផលការងារកិច្ចគាំពារបរិស្ថានឆ្នាំ២០២២

២.ពិនិត្យពិភាក្សា និងកំណត់វិធានការលើបញ្ហាប្រឈមពាក់ព័ន្ធការងារកិច្ចគាំពារបរិស្ថាន និងទិសដៅការងារឆ្នាំ២០២៣។

ឯកឧត្តម ប៉ាក សុខារ៉ាវុត អគ្គនាយកនៃអគ្គនាយកដ្ឋានបានមានមតិស្វាគមន៍ និងបានធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារអគ្គនាយកដ្ឋានគាំពារបរិស្ថានឆ្នាំ២០២២ និងបញ្ហាប្រឈមមួយចំនួន ដែលនឹងដាក់ជូនអង្គសិក្ខាសាលាដើម្បីពិភាក្សា រកដំណោះ ស្រាយរួមគ្នា ក៏ដូចជាសំណូមពរពីគ្រប់ភាគីពាក់ព័ន្ធ សំដៅកំណត់ វិធានការ និងលើកទិសដៅការងារបន្តឆ្នាំ២០២៣ ដែលមានវាគ្មិនធ្វើបទបង្ហាញជូនអង្គសិក្ខាសាលាលើប្រធានបទចំនួន ៦រួមមាន ៖ ១.វិធានការគ្រប់គ្រងគុណភាពខ្យល់ ២.វិធានការគ្រប់គ្រងគុណភាពទឹក ៣.វិធានការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន ៤.វិធានការ គ្រប់គ្រងសារធាតុគ្រោះថ្នាក់ ៥.វិធានការគ្រប់គ្រងប្រភពបំពុល និងទី៦.ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

ក្នុងពិធីបើកអង្គសិក្ខាសាលាឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានមានមតិសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត បញ្ញា និងស្មារតីក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនពីសំណាក់ឯកឧត្តម អស់លោក លោកស្រី និងនាងកញ្ញាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដើម្បីបុព្វហេតុការពារ បរិស្ថាន អភិរក្សជីវៈចម្រុះ គ្រប់គ្រងធនធានធម្មជាតិ អភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាចូលរួមលើកកម្ពស់ សុខភាពសាធារណៈ និងសុខុមាលភាពសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយជាពិសេសដែលបាន រៀបចំឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ដើម្បីប្រមូលធាតុចូលទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ទៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួង បរិស្ថាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តមបានស្នើឱ្យអង្គសិក្ខាសាលា យកចិត្តទុកដាក់ ស្តាប់នូវបទបង្ហាញជាប្រធានបទដែលត្រូវជជែកពិភាក្សារកដំណោះស្រាយ ក៏ដូចជាសំណូមពរនានាពាក់ព័ន្ធ នឹងកិច្ចគាំពារបរិស្ថាន និងសុំឱ្យមានការចូលរួមផ្តល់មតិយោបល់ពីសំណាក់តំណាងក្រសួង ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធ ដែលជាធាតុចូលដ៏សំខាន់សម្រាប់រួមគ្នាស្វែងរកវិធានការសមស្រប និងកំណត់ទិសដៅការងារ ក្នុងការឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការ ពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយចីរភាព។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩