ប្រមុខការទូតអាស៊ាន បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្ត ចំពោះអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស COP15 ជាពិសេសគោលការណ៍នៃទំនួលខុសត្រូវរួម ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។ នៅក្នុងសេចក្តីថ្លែងការរួម នៃប្រជុំរដ្ឋមន្រ្តីការបទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាជាម្ចាស់ផ្ទះ កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០២២ ប្រមុខការទូតអាស៊ាន បានស្វាគមន៍ចំពោះការអនុម័តកិច្ចព្រមព្រៀងអាកាសធាតុ នៅ សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP 26 នៅទីក្រុងGlasgow នៅចក្រភពអង់គ្លេស។

ប្រទេសអាស៊ាន ក៏បានទទួលស្គាល់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការជាច្រើន ដូចជាការកសាងសមត្ថភាព និងការផ្តល់ហិរញ្ញប្បទានអាកាសធាតុ ដោយប្រទេសអភិវឌ្ឍន៍ សម្រាប់ការអនុវត្តការប្តេជ្ញាចិត្ត នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងកិច្ចព្រមព្រៀងអាកាសធាតុ Glasgow ។ ជាមួយគ្នានេះដែរ អាស៊ានក៏ទន្ទឹងរង់ចាំពីកិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោកក្នុងសម័យប្រជុំ UNFCCC (COP27) ដែលប្រព្រឹត្តទៅ នៅថ្ងៃទី ៦-១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប។
នៅក្នុងសេចក្តីថ្លែងកាឬណ៍ រដ្ឋមន្រ្តីការបរទេសអាស៊ាន ជំរុញការអភិវឌ្ឍឆ្លើយតបនឹងការប្រែប្រួលអកាសធាតុ ដែលគ្រោងបង្កើតមជ្ឈមណ្ឌលអាស៊ាន សម្រាប់ការប្រែប្រួលអាកាសធាតុ (ACCC) នៅប្រទេសប្រ៊ុយណេ ដារូសាឡឹម ដើម្បីឆ្ពោះទៅរកការបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការនៃការប្រែប្រួលអាកាសធាតុ ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ក្នុងគោលដៅតំបន់អាស៊ាន ធន់នឹងអាកាសធាតុ និងបញ្ចេញកាបូនទាប។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក បើទោះបីជាប្រទេស ស្ថិតក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចក៏ដោយ។
នៅក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី៣ សីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ជំរុញឲ្យមានកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) សំដៅអនុញ្ញាតឱ្យតំបន់អាស៊ាន អាចប្រែប្រួលបន្តិចម្តងៗ ឆ្ពោះទៅកាន់អនាគត បៃតងមួយ ដែលមានចីរភាព ការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពប្រកួត ប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។
ជាមួយគ្នានេះ នៅឆ្នាំ២០២០ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន៧២ ដែលបានដាក់របាយការណ៍បច្ចុប្បន្នភាព នៃការចូលរួមចំណែករបស់កម្ពុជា ដើម្បីអនុវត្ត អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ NDC ទៅលេខាធិការដ្ឋាន UNFCCC មុនពេលកំណត់ និង នៅឆ្នាំ២០២១ កម្ពុជាបានដាក់ជូនយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន – Cambodia’s Long Term Strategy for Carbon Neutrality (LTS4CN)” ជាមួយគោលដៅ ការបញ្ចេញឧស្ម័នស្មើសូន្យនៅត្រឹមឆ្នាំ២០៥០។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ សៀវភៅយុទ្ធសាស្រ្តនេះ កាលពីខែកុម្ភះ ឆ្នាំ២០២២ បានគូសបញ្ជាក់ថា «កម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចទី២ ក្នុងពិភពលោក និងជាប្រទេសទី២ ក្នុងតំបន់អាស៊ាន ដែលបានដាក់ចេញយុទ្ធសាស្រ្តនេះជាមួយនឹងគោលដៅឆ្នាំ២០៥០ សម្រាប់ការបញ្ចេញកាបូនស្មើសូន្យ។ ចំណុចស្នូលនៃយុទ្ធសាស្ត្រនេះមាន ៣ សំខាន់ៗក្នុងនោះមានដូចជាការគ្រប់គ្រងព្រៃ បន្ថយការបញ្ចេញឧស្ម័នពីវិស័យថាមពល និងការដឹកជញ្ជូន និងធានាប្រសិទ្ធភាពថាមពល ក៏ដូចជាវិស័យកសិកម្ម។

ជាមួយគ្នានេះ កម្ពុជាមានការប្តេជ្ញាខ្ពស់ចំពោះការដោះស្រាយការប្រែប្រួលអាកាសធាតុ ហើយបានដាក់បញ្ចូលនូវសកម្មភាពបៃតង និងអាកាសធាតុ ចំនួន១៣ ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយ កូវីដ-១៩៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩