អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្តាលស្តីពី «ប្រសិទ្ធភាពថាមពលក្នុងអគារ» ដោយមានអ្នកចូលរួមពីអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងបរិស្ថាន។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តសកម្មភាពនានាពាក់ព័ន្ធនឹងប្រសិទ្ធភាពថាមពលក្នុងអគារទីស្តីការក្រសួងបរិស្ថាន។

គួរឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃការចូលរួមរបស់ក្រសួងបរិស្ថានក្នុង «កម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា» ដែលមានក្រសួងចំនួន៣ ចូលរួម គឺ៖ ១.ក្រសួងបរិស្ថាន ២.ក្រសួងរ៉ែនិងថាមពល និង៣.ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩