នាព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានប្រែប្រួលអាកាសធាតុ អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) បានរៀបចំកិច្ចប្រជុំពិនិត្យលើសេចក្តីសម្រេចនៃកិច្ចប្រជុំកំពូលលើកទី២៦ នៃអនុសញ្ញាក្របខណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន សមាជិកក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធ និងសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ជាច្រើនរូប។

ថ្លែងក្នុងកិច្ចបើកអង្គប្រជុំ ឯកឧត្តម ទិន ពន្លក បានលើកឡើងថាការប្រែប្រួលអាកាសធាតុជាបញ្ហាចម្បងរបស់ពិភពទាំងមូល ខណៈជំងឺកូវីដ១៩បានបង្កផលវិបាកដល់ជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជានិងប្រទេសលើសកលលោក។ ការរួមបញ្ចូលគ្នានៃរោគរាតត្បាត និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ទាមទារឱ្យមានការរៀបចំផែនការមាគ៌ាអភិវឌ្ឍន៍ដែលមានភាពធន់នឹងកាត់បន្ថយផលប៉ះពាល់ពីបញ្ហាទាំងនេះ។ ថ្វីត្បិតតែប្រទេសកម្ពុជារួមចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក៏ដោយ តែកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នក្នុងពិភពលោក និងកាត់បន្ថយការប្រែប្រួលអាកាសធាតុស្របតាមធនធាន និងសមត្ថភាពរបស់ខ្លួន។
ឯកឧត្តមបានលើកឡើងអំពីរបៀបវារៈសំខាន់ៗនិងជំហររបស់កម្ពុជាដែលជាលទ្ធផលពីកិច្ចប្រជុំកំពូលលើកទី២៦ នៃអនុសញ្ញាក្របខណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅប្រទេសអង់គ្លេស កាលពីចុងឆ្នាំ២០២១ ។ របៀបវារៈសំខាន់ៗទាំងនោះរួមមាន ការប្តេជ្ញាចិត្តរក្សាកំណើនកម្តៅផែនដីឱ្យនៅកម្រិតទាបជាង២ អង្សាសេ ការធ្វើឥណទានកាបូន ការសន្យានិងគៀករថវិកាពីប្រទេសអភិវឌ្ឍប្រមាណសម្រាប់ការអនុវត្តសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សេចក្តីប្រកាសស្តីពីការប្រើប្រាស់ដីនិងព្រៃឈើ ការផ្ទេរបច្ចេកវិទ្យា និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

ជាលទ្ធផល អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល ជាពិសេសបានការគាំទ្រនិងឯកភាពលើគំនិតផ្តួចផ្តើមលទ្ធផលសន្និសីទកំពូលបណ្តាភាគីលើកទី២៦ ចំនួន០៥ចំណុច៖ (១) ជំហ៊ានគន្លឹះទីក្រុងក្លាសហ្កូដើម្បីលើកកម្ពស់បច្ចេកវិទ្យាស្អាត (ថាមពល ការដឹកជញ្ជូនតាមផ្លូវគោក ដែកថែប អ៊ីដូ្រសែន កសិកម្ម) (២) សេចក្តីប្រកាសស្តីពីការប្រើប្រាស់ដីនិងព្រៃឈើ (៣) ការសន្យាមេតានសកល (៤) ការពន្លឿនការផ្លាស់ប្តូរទៅរកយានយន្តគ្មានការបញ្ចេញឧស្ម័ន និង(៥) គំនិតផ្តួតផ្តើមរដ្ឋាភិបាលបៃតង។ បន្ថែមលើសពីនេះ អង្គប្រជុំបានស្នើឱ្យមានការពន្យល់លម្អិតបន្ថែមទៀតពីលក្ខណៈបច្ចេកទេសលើគំនិតផ្តួចផ្តើមរដ្ឋាភិបាលបៃតង និងការបញ្ចេញឧស្ម័នស្មើសូន្យក្នុងអគារជាមួយក្រសួងពាក់ព័ន្ធ ដើម្បីឱ្យស្របទៅតាមបរិបទបច្ចេកទេស ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សង្គម និងបរិស្ថាន។ បន្ថែមលើការគាំទ្រ និងធាតុចូលលើ គំនិតផ្តួចផ្តើមទាំងអស់នេះ អង្គប្រជុំនឹងរៀបចំជារបាយការណ៍ដាក់ជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងស្នើសុំគោលការណ៍ទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីគាំទ្រលើគំនិតផ្តួចផ្តើមខាងលើ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩