«កម្ពុជាជាប្រធានអាស៊ាន គឺជាមោទនភាពដ៏ធំធេងរបស់ប្រជាជនខ្មែរគ្រប់រូប។ នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី និងលោកគ្រូ អ្នកគ្រូ ជាច្រើនរូបចូលរួម នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ ។

ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់ឱ្យដឹងទៀតថា កាលពីថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងនាមជាប្រធានអាស៊ាន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាលើកទី១ ក្រោយសង្គ្រាមវៀតណាម ដែលថ្នាក់ដឹកនាំកម្ពុជាមានវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិក។ ទង់ជាតិកម្ពុជា ជាមួយនឹងទង់ជាតិសហរដ្ឋមេរិក ទង់អាស៊ាន ដែលកម្ពុជាក្នុងនាមជាប្រទេស ជាប្រធានអាស៊ានដឹកនាំគណៈប្រតិភូទៅប្រជុំនៅសហរដ្ឋអាមេរិក។ នេះគឺជាមោទនភាពដ៏ធំធេងរបស់ប្រជាជនខ្មែរគ្រប់រូប។ នេះសរបញ្ជាក់ថា យើងបានធ្វើរឿងដ៏ត្រឹមត្រូវ យើងបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ស្តារនិងកសាងកម្ពុជា រហូតដល់កម្រិតមួយដែលយើងជាប្រធានអាស៊ាន ឈរដោយមោទនភាពជាបណ្តាប្រទេសផ្សេងទៀតនៅលើទឹកដីសហរដ្ឋអាមេរិក។ នេះជាជោគជ័យមួយដ៏ធំធេងរបស់ប្រទេសកម្ពុជាតែម្តង។
ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា ការវិវត្តរបស់កម្ពុជាក្នុងរយៈពេលចុងក្រោយនេះ ជាការវិវត្តជាប្រវត្តិសាស្ត្រ នឹងធ្វើឱ្យអនាគតកម្ពុជាភ្លឺស្វាង និងច្បាស់លាស់ជាងមុនបន្ថែមទៀត ដោយគ្មាននរណាអាចធ្វើបានក្រៅពីសម្តេចតេជោ នាយករដ្ឋមន្ត្រីនោះទេ ដែលដឹកនាំនាវាកម្ពុជាឱ្យទៅមុខបន្តទៀត ជាមួយនឹងការធានាបាននូវអនាគតមួយដ៏រុងរឿងសម្រាប់ប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តម សាយ សំអាល់ បានកោតសសើរ វាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមទប់ស្កាត់រីករាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេស គឺការចូលរួមចាក់វ៉ាក់សាំង ដើម្បីបង្កើតនូវសហគមន៍បន្ស៉ាំ ដែលអនុញ្ញាតឱ្យយើងបានបើកប្រទេសឡើងវិញ។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមអនុវត្តគោលនយោបាយអប់រំយ៉ាងខ្ជាប់ខ្ជួន ការធ្វើកំណែទម្រង់លើវិស័យអប់រំ ជាមួយនឹងការលះបង់ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីអនុវត្តឱ្យបានជោគជ័យគោលនយោបាយវិស័យអប់រំ។ ឯកឧត្តមបានអំពាវនាវ និងលើកទឹកចិត្តចំពោះលោកគ្រូ អ្នកគ្រូ អនុវត្តគោលនយោបាយនេះ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩