ព្រះសីហនុ៖ក្រុមការងារនៃក្រសួងបរិស្ថានបាន ចុះពិនិត្យ និង ដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងនៅទីលានទុកដាក់សំរាម សំណល់រឹងខេត្តព្រះសីហនុ។

ក្នុងដំណើរចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនៅទីលាន ចាក់ សំរាមសំណល់រឹងខេត្តព្រះសីហនុនេះបានធ្វើឡើងនាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។
នាឱកាសនោះ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួង បរិស្ថាន និងក្រុមការងារបានធ្វើការ ណែនាំក៏ដូចជាចង្អុរបញ្ហានូវ យុទ្ធសាស្រ្តស្តារ និងក៏ដូចជាដោះស្រាយបញ្ហាកំពុងប្រឈម មួយចំនួន។ ក្នុងនោះ៖១-នាយកទីលានត្រូវធ្វើការបូមទឹកពីអាង ស្តុកមកស្រោចសំរាមឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យសំរាមឆាប់រលួយ និងជៀសវាងការហូរទឹកចេញទៅក្រៅ។២-ត្រូវសម្អាត ថែទាំរណ្តៅ ដែល មិនទាន់ទុកដាក់សំរាមឱ្យស្អាតជាប្រចាំ។៣-ត្រូវគ្រប់ ដី លើ សំរាម ឱ្យមានជម្រាលទឹកភ្លៀងចេញមករណ្តៅទំនេរ និងទៅ ប្រឡាយ បង្ហូរទឹកភ្លៀង។៤-មិនត្រូវបើកទឹកបង្ហូរចេញក្រៅទីលាន ទៀតឡើយ ត្រូវបូមមកស្រោចសំរាម និងដាក់រណ្តៅទំនេរឱ្យបាន ទៀងទាត់។៥-មិនត្រូវយកសំរាមចាក់ក្រៅទីលាន ក្បែរផ្ទៃរងទឹក ភ្លៀង ទៀតនោះឡើយ និងបានណែនាំដល់ក្រុមហ៊ុនប្រមូល សំរាម(KSWM)។៦-ត្រូវសម្អាត ប្រមូល ដឹកជញ្ជូនសំរាម ឱ្យអស់ ឱ្យស្អាត និងទៀងទាត់គ្រប់សង្កាត់ក្នុងក្រុងព្រះសីហនុ។

គួរបញ្ជាក់ថាក្នុងពិធីនេះដែរបានដឹកនាំដោយ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងក៏មានការចូលរួមពី សំណាក់មន្រ្តីពាក់ព័ន្ធមួយចំនួនទៀតដូចជាឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ លោកអគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានគាំពារ បរិស្ថាន អគ្គនាយកសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុក ដាក់សំរាម សំណល់រឹង នាយកដ្ឋានគ្រប់គ្រងសំណល់រឹង នាយក គ្រប់គ្រង ទីលាន តំណាងក្រុមហ៊ុនប្រមូលសំរាម និងអ្នកពាក់ព័ន្ធ មួយចំនួនទៀត៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩