នៅព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ក្រសួងបរិស្ថន និងគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ដឹកនាំដោយលោកជំទាវ ឌិត នីតា ភរិយាឯកឧត្ដមរដ្ឋមន្ដ្រី អមដោយលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ លោកជំទាវព្រំ សុភី ឯកឧត្តមរត្ន វិរៈ និងមន្ត្រីជំនាញ បានរៀបចំពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងផ្សព្វផ្សាយស្តីពី«វិធីបង្ការ ការពារទប់ស្កាត់ជំងឺគ្រុនចាញ់ និងថែទាំសុខភាពអនាម័យ »ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលៀង មន្រ្តីឧទ្យានុរក្ស និងអាជ្ញាធរដែនដី នៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់(ចំការម៉ុច) ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោកជំទាវ ម៉ុម ថានី ប្រធានក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ និងជាប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានមានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី បច្ចុប្បន្នកម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៧៣ និងរបៀងអភិរក្សជីវៈចម្រុៈចំនួន៣កន្លែង ក្នុងទំហំផ្ទៃដីប្រមាណ ៧,២លានហិកតា ប៉ុន្តែយើងមានមន្រ្តីឧទ្យានុរក្សតែ ១១១៥នាក់ ទាំងមន្រ្តីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍តំបន់តារពារធម្មជាតិបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងសកម្មភាពចុះ ល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ។កាតព្វកិច្ចដ៏ឧត្តុងឧត្តមនេះ ត្រូវផ្សាភ្ជាប់យ៉ាងសំខាន់នូវ កំលាំងចិត្ត ឆន្ទៈមុះមុត និងទាមទារនូវសុខភាពមាំមួនផងដែរ ដូចនេះដើម្បីរួមចំណែកគិតគូរបន្ថែមពីលើ គោលនយោបាយគាំពារមន្រ្តីរាជការរបស់ក្រសួងបរិស្ថាន ក្រុមការងារបានរៀបចំជាបន្តបន្ទាប់នូវវគ្គបណ្តុះបណ្តាល និងកម្មវិធីផ្សព្វផ្សាយ ស្តីពី «ការការពារ ការបង្ការទប់ ស្កាត់ជំងឺគ្រុនចាញ់ និងការថែទាំសុខភាព»ជូនដល់ប្រជាសហគមន៍ ឧទ្យានុរក្ស និងអ្នកពាក់ពន្ធ័នានា ដើម្បីបង្កើនសមត្ថភាពសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការការពារជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន និងចែកជូនសម្ភារៈការពារជំងឺ រួមចំណែកអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់អោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ នៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០២៥។
ថ្លែងនៅក្នុងឱកាសសំណេះសំណាលនេះ លោកជំទាវ ឌិត នីតា បានមានប្រសាសន៍ផ្ញើរការនឹករលឹក ការស្រលាញ់ ពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលតែងតែលើកឡើង ពីគុណបំណាច់ និងគំរូវីរភាពរបស់ មន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍ទាំងអស់ ដែលបានយកអស់កំលាំងកាយចិត្ត ការពារព្រៃឈើ ធនធានធម្មជាតិ និង ជីវៈចម្រុះរបស់យើង ទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។លោកជំទាវបានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន តែងតែគិតគូរពីសុខមាលភាពរបស់ប្រជាជនជាចម្បង ជាក់សែ្តង យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជារហូតក្នុងម្នាក់ ចំនួន ៣ដូស ដើម្បីបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ។ តាមរយៈនេះ ជានិច្ចកាល ឯកឧត្តមរដ្ឋមន្រ្តីតែងតែគិតគូរពីសុខទុក្ខ និង សុខមាលភាពមន្រ្តីរាជការ ជាពិសេស បងប្អូនប្រជាសហគមន៍ និង មន្រ្តីឧទ្យានុរក្សធ្វើយ៉ាងណាទទួលបាននូវសម្ភារៈការពារ និងសុខភាពល្អ ជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ដើម្បីបំពេញកាតព្វកិច្ចការងារកាន់តែល្អ និងមិនខាតបង់សេដ្ឋកិច្ចគ្រួសារ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ ឌិត នីតា និងគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថានបាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ និងឱសថ សម្រាប់បង្ការ និងព្យាបាលជំងឺគ្រុនចាញ់ និងជំងឺកូវីដ-១៩ ដែលរួមមាន ត្រីខកំប៉ុងចំនួន ១០យួរ មីជាតិចំនួន១០កេស អង្ករចំនួន១០បាវ ស្តៃ្រអាល់កុលចំនួន៦០ដប សាប៊ូលាងដៃចំនួន៦០ដុំ ថ្នាំចិនចំនួន៨០ប្រអប់ ម៉ុងជ្រលក់ថ្នាំចំនួន១០២ ម៉ាសចំនួន២០០០ម៉ាស និងអាកុលចំនួន២កាន ដែលបានការឧបត្ថម្ភពីឱសថស្ថាន ភញ សង់តេ និងសៀវភៅកំរងរូបភាពសម្បត្តិធម្មជាតិ ចំនួន២០ក្បាល ជូនដល់រដ្ឋបាលខេត្ដ គណៈកម្មការសហគមន៍ មន្ទីរបរិស្ថានខេត្ដ និងអាជ្ញាធរដែនដី។ គណៈប្រតិភូបានបន្តចុះទស្សនកិច្ចរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មក្រាល គ្រួសារកសិករគំរូ ចញ្ចឹមមាន់ ត្រី និងដាំដំណាំដម្បីបង្កើនចំណូលគ្រួសារ។

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩