ធម្មជាតិផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ដោយមិនគិតថ្លៃ ដូចជាអាហារដែលមានជីវជាតិ ខ្យល់បរិសុទ្ធ និងទឹកស្អាត ដើម្បីព្យាបាលជំងឺ និងការពារគ្រោះមហន្តរាយធម្មជាតិជាដើម។ យើងត្រូវការធម្មជាតិ ប្រសិនបើយើងចង់សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកសាងពិភពលោកកាន់តែរីកចម្រើន។

ប៉ុន្តែយើងកំពុងបំផ្លាញជីវៈចម្រុះក្នុងអត្រាគួរឱ្យបារម្ភមួយ។ ជីវៈចម្រុះ១លានប្រភេទកំពុងស្ថិតក្នុងហានិភ័យនៃការផុតពូជ ហើយផ្ទៃដី២ពាន់លានហិកតាត្រូវបានបំផ្លាញជារៀងរាល់ឆ្នាំ។
ពេលយើងជួយធម្មជាតិ គឺជួយខ្លួនឯង។ យើងត្រូវមានភាពជាអ្នកដឹកនាំក្លាហាន និងសកម្មភាពចាំបាច់ដែលបញ្ឈប់ការបំផ្លិចបំផ្លាញធម្មជាតិ។ ប្រព័ន្ធស្បៀងនិងកសិកម្ម ក៏ដូចជារបបអាហារ ត្រូវតែមាននិរន្តរភាព។ ត្រូវពង្រីកកិច្ចខំប្រឹងប្រែងអភិរក្សនិងស្ដារឡើងវិញជុំវិញពិភពលោក។ ដំណោះស្រាយលើធនធានធម្មជាតិអាចជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់មួយភាគបី ព្រមជាមួយអត្ថប្រយោជន៍ផ្សេងទៀត។
ជំងឺកូវីដ-១៩ គឺជាការដាស់តឿនសម្រាប់មនុស្សជាតិ។ ទសវត្សរ៍ខាងមុខគឺជាចំណុចសំខាន់។ បើយើងធ្វើសកម្មភាពពេលនេះ យើងអាចធានាបាននូវអនាគតល្អសម្រាប់មនុស្សនិងភពផែនដី។ ពេលដែលយើងរួចផុតពីជំងឺរាតត្បាត យើងអាចងើបឡើងវិញ និងធ្វើការឆ្ពោះទៅរកភាពធម្មតាថ្មីមួយដែលមនុស្សទាំងអស់អាចរស់នៅដោយសុខដុមរមនាជាមួយធម្មជាតិ។
បកប្រែឯកសារៈ លោក ទូច វីណា
សម្រួលអត្ថបទៈ លោក ខ្វៃ អាទិត្យា

ប្រភពៈ https://youtu.be/YaawmWSd_sw

  

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩