នៅរសៀលថ្ងៃទី២២ខែធ្នូឆ្នាំ២០២០ ការបណ្តុះបណ្តាលបច្ចេកទេសដំឡើងអំពូលសូឡានិងបរិក្ខាមួយមួយចំនួនទៀតដែលជាអំណោយរបស់ក្រសួងអេកូឡូស៊ីនិងបរិស្ថានចិន ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។

ការបណ្តុះបណ្តាលបច្ចេកទេសស្តីអំពីរបៀបដំឡើងប្រព័ន្ធអំពូលសូឡាបំភ្លឺផ្លូវ សូឡាpv និងម៉ូតូប្រើអាគុយនេះ មានមន្ត្រីតំណាងក្រុង/ស្រុកទាំងអស់នៃខេត្តព្រះសីហនុ បានចូលរួមដោយមានអ្នកជំនាញមកពីចិនបានធ្វើបទបង្ហាញដោយផ្ទាល់។

នៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០ ទាំងអ្នកជំនាញនិងសិក្ខាកាមនឹងចុះពិនិត្យទំនិញដែលបានដឹកមកដល់រក្សាក្នុងឃ្លាំងនៅកំពង់ផែក្រុងព្រះសីហនុ ស្រាប់ ព្រមទាំងមើលការបង្ហាញអំពីរបៀបដំឡើងជាក់ស្តែងដោយអ្នកជំនាញមកពីប្រទេសចិន។
ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បញ្ជាក់ថាសម្ភារៈដែលគ្រោងផ្តល់ជូនមាន៖
១.អំពូលដាក់ តាមផ្លូវ២៨០០
២.អំពូលបំពាក់តាមអគារចំនួន ២០០ សម្រាប់ផ្តល់ជូនតាមសាលាគោលដៅនៅខេត្តព្រះសីហនុ។
៣.ម៉ូតូប្រើអាគុយចំនួន២០០គ្រឿង សម្រាប់ចែកជូនមន្ត្រីតាមមន្ទីរបរិស្ថានទូទាំងប្រទេស។
៤.ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ ផងដែរ។
សម្ភារៈទាំងអស់នេះបើគិតជាថវិកាប្រមាណ៣លានដុល្លា ដែលជាអំណោយរបស់ក្រសួងអេកូឡូស៊ីនិងបរិស្ថានចិន ប្រគល់ជូនក្រសួងបរិស្ថានកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការក្នុងការចូលរួមអភិវឌ្ឍប្រកបដោយចីរភាព និងការបញ្ចេញកាបូនទាប ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អបអសាទរដល់ក្រសួងបរិស្ថាន បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់ក្រុមបច្ចេកទេសក្រុង ស្រុកទាំង ៥ របស់ខេត្តព្រះសីហនុ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខ្លាំងដើម្បីចូលរួមអភិវឌ្ឍខេត្តព្រះសីហនុ អោយក្លាយជាប៉ូលសេដ្ឋស្របតាមបំណងរដ្ឋាភិបាល។
ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាក្រុមការងារ ទទួលបន្ទុកជួយវិស័យអប់រំខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាប៉ូលមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ មានរាជធានីភ្នំពេញ ខេត្តសៀមរាប។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានតែងស្វះស្វែងកៀរគរពីប្រភពផ្សេងៗដើម្បីរួមចំណែកគាំទ្រការអប់រំបណ្តុះធនធានមនុស្សនៅខេត្តព្រះសីហនុ។ឯកឧត្តម ចង់ឃើញយុវជនខេត្តព្រះសីហនុ មានចំណេះ ជំនាញ បំនិនប្រសប់ មានសមត្ថភាព និងទទួលបានឱកាសការងារច្រើនពីការអភិវឌ្ឍនៅខេត្តនេះផ្ទាល់។

តាមរយៈការបណ្តុះបណ្តាលខ្លីនាថ្ងៃនេះ

សង្ឃឹមថាសិក្ខាកាមទាំង៥ ក្រុង ស្រុក ទទួលបានចំណេះដឹងថ្មីបន្ថែមទៀតយកទៅធ្វើការដំឡើង ថែរក្សាជួសជុលប្រព័ន្ធសូឡាឱ្យមានប្រសិទ្ធភាពធានាការប្រើប្រាស់បានយូរអង្វែង៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩