នៅព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជនលើសេចក្តីព្រាងប្រកាស ស្តីពីចំណាត់ថ្នាក់នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់គម្រោងអភិវឌ្ឍន៍។ កិច្ចប្រជុំនេះមានគោលបំណងប្រមូលធាតុចូលបន្ថែមទៅលើសេចក្តីព្រាងប្រកាស នឹងដើម្បីសម្រួលការងារផ្តល់សេវាសាធារណៈរបស់ក្រសួងបរិស្ថានជូនដល់ម្ចាស់គម្រោងអភិវឌ្ឍន៍ឯកជននិងសាធារណៈ អោយកាន់តែមានភាពងាយស្រួល រហ័ស និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងផ្តល់ជំនឿទុកចិត្តលើការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថានចំពោះក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលពីសំណាក់ម្ចាស់គម្រោង។

កិច្ចប្រជុំពិគ្រោះយោបល់នេះមានការចូលរួមពី លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងមន្រ្តីជំនាញ តំណាងសមាគមរោងចក្រកាត់ដេរ និងសមាជិកនៃសមាគមរោងចក្រកាត់ដេរ តំណាងក្រុមហ៊ុនពាក់ព័ន្ធនិងវិស័យរ៉ែ និងថាមពល តំណាងក្រុមហ៊ុនពាក់ព័ន្ធនិងវិស័យកសិកម្ម សំណង់ វិស័យទេសចរណ៍ និងហេដ្ឋារចនាសម័្ពន្ធ តំណាងក្រុមហ៊ុនទីប្រឹក្សា តំណាងម្ចាស់បូរីនៅភ្នំពេញ តំណាងម្ចាស់បូរីនៅខេត្តព្រះសីហនុ តំណាងអង្គការជាតិ អន្តរជាតិ និងធនាគារ សរុបប្រមាណ៩៤នាក់។

 

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩