យុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម

  1. ប្លាស្ទិកគឺជាសារធាតុម្យ៉ាងស្តើងដែលមានភាពយឺត ទន់ ងាយស្រួលបត់បែន និងប្រើប្រាស់បានយូរ ប៉ុន្តែវាបង្កផលប៉ះពាល់ជាច្រើនដល់បរិស្ថាន និងសុខភាពមនុស្ស។ ប្លាស្ទិកភាគច្រើនធ្វើឡើងពីធនធានធម្មជាតិកម្ររ រួមមានដូចជាប្រេង ធ្យូងថ្ម និងសែនល្យូលូស ដែលធនធានទំាងនេះសុទ្ធតែពិបាកនឹងកកើតឡើងវិញ។ Link #noplasticKH #saynotoplastic #plasticfreecambodia ។

  1. ទំាងអស់គ្នាមានដឹងទេថា៖ ចាប់តាំងពីការបង្កើតប្លាស្ទិកដំបូងរហូតដល់ឆ្នាំ ២០១៥ សំរាមប្លាស្ទិកមានចំនួនប្រមាណជាជាង៨.៣​​​​​​​​​​​​​​ ពាន់លានតោន ហើយមានតែ ៩%​ តែប៉ុណ្ណោះនៃសំរាមប្លាស្ទិកដែលបានកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ។ សំណល់ប្លាស្ទិកដ៏ច្រើនទំាងនេះ​បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន ជីវចម្រុះ និងមនុស្ស។ Link #noplasticKH #saynotoplastic #plasticfreecambodia ។

 

 

  1. ថង់ប្លាស្ទិកអាចត្រូវការពេល ពី ១០ ទៅ២០ឆ្នាំ ដើម្បីពុកផុយ ចំណែកឯប្រអប់ស្នោដាក់អាហារ អាចត្រូវការពេលរាប់ពាន់ឆ្នាំ ហើយមួយចំនួនមិនអាចរលាយបានទេ។ ប្លាស្ទិកទំាងនោះមានសាធាតុពុលជាច្រើន ដែលបាន និងកំពុងបំពុលទឹក ដី និងខ្យល់។ link #noplasticKH #saynotoplastic #plasticfreecambodia

 

  1. តើហេតុអ្វីបានជាយើងត្រូវខ្វល់ខ្វាយអំពីប្លាស្ទិក?
  • ប្លាស្ទិកបំពុលបរិស្ថានយ៉ាងខ្លំាងរួមមាន ខ្យល់ ទឹក និងដី
  • សំរាមសំរាមប្លាស្ទិកអាចសម្លាប់ជីវិតសត្វព្រៃ និងសត្វសមុទ្រ
  • ប៉ះពាល់យ៉ាងខ្លំាងដល់សុខភាពមនុស្ស
  • យើងត្រូវចំណាយថវិកាច្រើនក្នុងការសម្អាត
  • ប្លាស្ទិកមួយចំនួនមិនងាយនឹងរលួយ និងមិនអាចកែច្នៃឡើងវិញបាននោះទេ
  • ផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាខ្លាំងនៅពេលដែល ទឹក ដី និងខ្យល់ត្រូវបានបំពុលដោយប្លាស្ទិក  (UN Environment 2018) #noplasticKH #saynotoplastic #plasticfreecambodia

 

  1. រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ អនុក្រឹត្យ១៦៨ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក នៅឆ្នាំ ២០១៧។ មាត្រា១២ បានតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបមានកាត្វកិច្ចចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ថងប្លាស្ទិកតាមដែលអាចធ្វើទៅបាន តាមរយៈការប្រើប្រាស់ឡើងវិញនូវថង់ប្លាស្ទិក ឬ ប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក ។ Link #noplasticKH #saynotoplastic #plasticfreecambodia

  1. មាត្រា១៨ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកបានកំណត់ថា រាល់ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មត្រូវគិតកម្រៃបន្ថែមលើការប្រើប្រាស់ថង់បា្លស្ទិក។ រាល់កម្រៃបន្ថែមដែលទទួលបានពីការលក់ថង់ប្លាស្ទិក ត្រូវគិតបញ្ចូលទៅក្នុងវិក្កយបត្រលក់ទំនិញ។ Link #noplasticKH#saynotoplastic #plasticfreecambodia

 

  1. មាត្រា១៩ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកបានចែងថា ការអនុវត្តនូវគោលការណ៍ ការផ្តល់ថង់ប្លាស្ទិកដល់អតិថិជនត្រូវគិតកម្រៃបន្ថែម នៅតាមគ្រប់ទីតំាងអាជីវកម្មនិងសេវាកម្មទំាងអស់ និងត្រូវអនុវត្តពេញលេញនៅទូទំាងប្រទេស ចាប់តាំងថ្ងៃទី​១០ ខែឧសភា ២០១៨ ដែលត្រូវបានកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធ។ #noplasticKH #saynotoplastic #plasticfreecambodia

  1. តើអ្នកដឹងទេថា ប្រសិនបើអ្នកដុត សំរាមប្លាស្ទិក វាបញ្ចេញសារធាតុគីមីដែលមានគ្រោះថ្នាក់យ៉ាងខ្លំាងដូចជាឧស្មន័កាបូន Carbone ឧស្មន័ពុលឌីអុកស៊ីន Dioxin នឹង Furan ដែលធ្វើឲ្យបរិយាកាសកាន់តែក្តៅ ហើយវាប៉ះពាល់ទៅដល់សុខភាពរបស់មនុស្ស សត្វនឹងរុក្ខជាតិទៀតផង។ នៅពេលដែលមនុស្សស្រូបយកឧស្ម័នពុលទំាងនោះ វានឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លំាងលើផ្លូវដង្ហើម ព្រមទំាងអាចបង្កឲ្យកើតជម្ងឺមហារីកទៀតផង។ link #noplasticKH #saynotoplastic #plasticfreecambodia

 

  1. តើអ្នកអាចធ្វើអ្វីបានខ្លះក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក?

ចំៈ អនុវត្ត​ 5Rs (Refuse, reduce, recycle, reuse, remind)

  • បដិសេធមិនប្រើប្រាស់ ៖ មិនទទួលយកប្រើប្រាស់ប្លាស្ទិក ដូចជា បំពង់បឺតប្លាស្ទិក កាបូបប្លាស្ទិក និង ប្រអប់ស្នោដាក់អាហារតាមដែលខ្ញុំអាចធ្វើបាន
  • កាត់បន្ថយការបង្កើតប្លាស្ទិក៖ ព្យាយាមកាត់បន្ថយប្លាស្ទិកដោយសម្រេចចិត្តទិញរបស់ដែលមិនប្រើប្លាស្ទិកឲ្យបានច្រើន
  • កែច្នៃឡើងវិញ៖ កែច្នៃប្លាស្ទិកដើម្បីប្រើប្រាស់ឡើងវិញ ហើយនឹងចោលសំរាមប្លាស្ទិកនៅក្នុងធុងសំរាមកែច្នៃឡើងវិញ
  • ប្រើឡើងវិញរាល់ប្លាស្ទិក៖ ប្រើប្រាស់វត្ថុដែលជាប្លាស្ទិកឡើងវិញ មុខពេលសម្រេចចិត្តប្រើប្រាស់ប្លាស្ទិកថ្មី
  • រំលឹកអ្នកដទៃ ចួលរួមរំលឹកអ្នកនៅជុំវិញខ្លួនយើងអំពីវិធីកាត់បន្ថយប្លាស្ទិកតាម 4Rs ខាងលើ ហើយឲ្យពួកគាត់ពិចារណាអំពីសកម្មភាពនៃការប្រើប្រាស់ប្លាស្ទិករបស់ខ្លួន Link #noplasticKH#saynotoplastic #plasticfreecambodia

  1. ឧទាហរណ៍នៃការឈប់ប្រើប្រាស់ប្លាស្ទិក
  • ប្រើប្រាស់ស្បោង ឬថង់បរិស្ថាន
  • ប្រើប្រាស់ដបទឹកដែលអាចប្រើឡើងវិញបាន
  • ប្រើប្រាស់ប្រអប់ ឬវត្ថុជំនួសថង់ប្លាស្ទិកដើម្បីវេចខ្ចប់អាហារ​ ឬសម្ភារនានា​​​
  • ប្រើប្រាស់បំពង់បឺតដែលធ្វើឡើងពីក្រដាស់ ឬ បំពង់ឬស្សី
  • ប្រើប្រាស់កែវ ឬដបប្រើឡើងវិញដើម្បីដាក់កាហ្វេ ឬ ភេសជ្ជៈផ្សេងៗ

#noplasticKH #saynotoplastic #plasticfreecambodia

 

  1. តើលោកអ្នកទំាងអស់គ្នាធ្លាប់គិតថា កែវកាហ្វេអាចកែច្នៃឡើងវិញដែរឬទេ? ៩៩.៧៥% នៃកែវដាក់កាហ្វេមិនអាចកែច្នៃឡើងវិញបានទេ ដោយសារតែវាត្រូវបានផលិតឡើងដោយការបញ្ចូលគ្នារវាងក្រដាស និងប្លាស្ទិក ដើម្បីធ្វើឲ្យវាអាចរក្សាកំដៅ និងមិនឲ្យជ្រាបទឹក។ យើងគួរ យកកែវកាហ្វេដែលអាចប្រើឡើងវិញបានតាមខ្លួនជានិច្ច នៅពេលដែលយើងចង់ទិញកាហ្វេ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់ link #noplasticKH#saynotoplastic #plasticfreecambodia

  1. តើលោកអ្នកធ្លាប់មើលបាតកែវដាក់ភេសជ្ជៈដែលយើងទិញឬទេ? បើអ្នកឃើញ សញ្ញា (PP) ឬ (5) សញ្ញានោះមានន័យថា កែវប្លាស្ទិកនោះមិនអាចកែច្នៃឡើងវិញបានទេ។ ប្រហែលជាយើងត្រូវសួរខ្លួនឯងថា តើយើងគួរតែបន្តទិញភេសជ្ជៈដែលប្រើប្រាស់ប្លាស្ទិកមិនអាចកែច្នៃបានទៀតទេ ឬក៏អ្នកចង់ចូលរួមចំណែកដោះស្រាយបញ្ហាប្លាស្ទិកនេះ? link #noplasticKH #saynotoplastic #plasticfreecambodia

 

 

ប្រភពរូបភាព៖ http://www.lovellrecycling.com/plastic

 

  1. សាកទាយមើល តើយើងប្រើប្រាស់ប្លាស្ទិកចំនួនប៉ុន្មានក្នុងមួយថ្ងៃ? តោះរាប់ទំាងអស់គ្នា…………។ តាមការស្រាវជ្រាវបឋមរបស់អង្គការ FFI នាឆ្នាំ២០១៩​ បានរកឃើញថា ជាមធ្យមប្រជាជនកម្ពុជានៅតាមតំបន់ឆ្នេរក្នុងមួយផ្ទះប្រើថង់ប្លាស្ទិកជាមធ្យមចំនួន ១២​ក្នុងមួយថ្ងៃ។ នៅពេលដែលអ្នកប្រើប្រាស់ប្លាស្ទិកកាន់តែច្រើន អ្នកនឹងកាន់តែទទួលផលប៉ះពាល់ដល់អ្នកកាន់តែ អាក្រក់។ #noplasticKH #saynotoplastic #plasticfreecambodia

 

  1. ទំាងអស់គ្នាពិតជាធ្លាប់ទិញអាហារខ្ចប់ត្រូវអត់? ហើយមានចាប់អារម្មណ៍ពីប្រអប់ស្នោខ្ចប់អាហារនោះដែរទេ? ប្រអប់ស្នោខ្ចប់អាហារនោះមិនអាចពុកផុតបានទេ ដូច្នេះបើយើងនៅតែបន្តប្រើប្រាស់ប្រអប់ស្នោប្លាស្ទិកនោះ យើងគឺជាអ្នកបំផ្លាញបរិស្ថាន និងសុខភាពរបស់ខ្លួនឯង។ សម្រាប់ព័ត៌មានបន្ថែម Link #noplasticKH #saynotoplastic #plasticfreecambodia

  1. ទំាងអស់គ្នាប្រហែលជាមិនចាប់អារម្មណ៍ទេថា ប្លាស្ទិកដែលយើងប្រើប្រាស់ជាប្រចំាថ្ងៃ មានដូចជា ថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ដបទឹកប្លាស្ទិក និង ប្រអប់ស្នោដាក់អាហារដែលប្រើតែម្តងរួចបោះចោល មានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន សត្វ និងសុខភាពមនុស្សយើង។ យើងត្រូវរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកទំាងនេះ។ Link #noplasticKH #saynotoplastic #plasticfreecambodia

  1. ទំាងអស់គ្នាធ្លាប់ឆ្ងល់ទេ នៅពេលដែលផ្សារទំនើបមួយចំនួនគិតលុយថ្លៃថង់ប្លាស្ទិក? ខឹង ឬ សប្បាយចិត្ត? ការគិតលុយថ្លៃថង់ប្លាស្ទិកនេះជាវិធីសាស្ត្រមួយក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្របទៅតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ដែលចេញដោយរដ្ឋាភិបាលកម្ពុជា។ ផ្សារទំនើប Aeon ថៃ​​​ ហួត និង Super Duper បានរាយការណ៍ថា ចំនួននៃការទិញថង់ប្លាស្ទិកមានការថយចុះប្រហែល ៦០%-៧០% ក្រោយអនុវត្តការគិតថ្លៃថ់ងប្លាស្ទិកពីអតិថិជន។ ចូលមើលព័ត៌មានបន្ថែម Link #noplasticKH#saynotoplastic #plasticfreecambodia

 

  1. ធ្លាប់ដឹងអត់ថា តើនឹងមានអ្វីកើតឡើងនៅពេលដែលអ្នកបោះចោលប្លាស្ទិកដែលប្រើរួច? សាកមើល Video នេះទំាងអស់គ្នា link #noplasticKH#saynotoplastic #plasticfreecambodia

សំណួរចម្លើយប្រចាំខែ

 

  1. តើប្រជាជននៅក្នុងភ្នំពេញ ជាមធ្យមប្រើប្រាស់ថង់ប្លាស្ទិកចំនួនប៉ុន្មានក្នុងមួយថ្ងៃ?
  2. ១០ លានថង់ប្លាស្ទិក (ចម្លើយត្រឹមត្រូវ)
  3. ២០ លានថង់ប្លាស្ទិក
  4. ៣០ លានថង់ប្លាស្ទិក
  5. ៤០ លានថង់ប្លាស្ទិក

 

  1. តើអ្នកដឹងទេថា​ បំពង់បឺតប្លាស្ទិកមួយ ត្រូវការពេលវេលាប៉ុន្មានដើម្បីរលាយ?
  2. ១០ ទៅ ២០ ឆ្នាំ
  3. ៥០ ទៅ ១០០ ឆ្នាំ
  4. ១០០ ទៅ ៥០០ ឆ្នាំ (ចម្លើយត្រឹមត្រូវ)
  5. ៥០០ ទៅ ១០០០ ឆ្នាំ

 

  1. តើក្នុងមួយឆ្នាំមានសត្វសមុទ្រស្លាប់ប៉ុន្មានដោយសារប្លាស្ទិក?
  2. ជាង ១ លានសត្វស្លាបសមុទ្រ និង ១ សែនសត្វសមុទ្រ (ចម្លើយត្រឹមត្រូវ)
  3. ជាង ២ សែនសត្វស្លាបសមុទ្រ និង ១ សែនសត្វសមុទ្រ
  4. ជាង ៣ សែនសត្វស្លាបសមុទ្រ និង ១ សែនសត្វសមុទ្រ

 

  1. តើមានប្លាស្ទិកចំនួនប៉ុន្មានភាគរយដែលត្រូវបានចាក់ចូលទៅក្នុងសមុទ្រប្រទេសកម្ពុជា?
  2. 28%
  3. 38%
  4. 48% (ចម្លើយត្រឹមត្រូវ)
  5. 58%

 

  1. តើអ្នកអាចកាត់បន្ថយប្លាស្ទិកតាមរបៀបណាខ្លះ? (ចម្លើយខាងក្រោមទំាង៤ ត្រូវទំាងអស់)
  2. បដិសេធសម្ភារប្លាស្ទិកដែលប្រើប្រាស់តែម្តងរួចបោះចោល
  3. កាត់បន្ថយការប្រើប្រាស់សម្ភារប្លាស្ទិកដោយពិចារណាម៉ត់ចត់មុនពេលសម្រេចចិត្តទិញប្លាស្ទិក
  4. ប្រើប្រាស់ឡើងវិញរាល់ប្លាស្ទិកចាស់ ជាជាងទិញប្លាស្ទិកថ្មី
  5. កែច្នៃសម្ភារៈប្លាស្ទិកឡើងវិញ និងតែងតែចោលប្លាស្ទិកក្នុងធុងសំរាមកែច្នៃឡើងវិញ

 

  1. តើប្លាស្ទិកមានផលប៉ះពាល់អ្វីខ្លះ?
  2. បំពុលបរិស្ថាន សម្លាប់សត្វ បំផ្លាញសុខភាពមនុស្ស (ចម្លើយត្រឹមត្រូវ)
  3. ធ្វើឲ្យរដ្ឋាភិបាលចំណាយច្រើនក្នុងការសម្អាតប្លាស្ទិក (ចម្លើយត្រឹមត្រូវ)
  4. មិនសូវជាមានផលប៉ះពាល់ច្រើនទេ ដោយសារតែមិនមានការសិក្សាស្រាវជ្រាវច្បាស់
  5. ធ្វើឲ្យទឹកសមុទ្រក្លាយជាកន្លែងកខ្វក់