នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែល មាន ទីតាំងស្ថិតនៅផ្លូវវេងស្រេង ភូមិចោមចៅ១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន ម៉េង ដា ហ្វូតវៀរ អ៊ីនដាស់ស្រ្ទីល (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំ របាយការណ៍វាយ តម្លៃ ហេតុ ប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) ដោយក្រុមហ៊ុន ទីប្រឹក្សា សាស្ទីណាត៍ ហ្រ្គីន។

ជារួមអង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖
1- អង្គប្រជុំគាំទ្រលើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង
2- ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង-រាវ ទាំងក្នុង និងជុំវិញបរិវេណទីតាំងរោងចក្រឱ្យបានត្រឹមត្រូវ
3- ក្រុមហ៊ុនម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាដើមី្បបញ្ចូលមតិអង្គប្រជុំទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម លោក និងលោកស្រី តំណាងអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ព្រមទាំងវត្តមានក្រសួងពាក់ព័ន្ឋជាច្រើនចូលរួម ។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
ថ្ងៃ អង្គារ, 12 តុលា, 2021 ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ថ្ងៃ អង្គារ, 12 តុលា, 2021 កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)
ថ្ងៃ ចន្ទ, 11 តុលា, 2021 ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)