កិច្ចប្រជុំស្តីពីការដោះស្រាយលើករណីស្នើសុំកាត់ឆ្វៀលដីទំហំ ៦១៧ ហិកតាពីក្រុមហ៊ុន SINOMEXIM INVESMENT Co.,LTD ជូនប្រជាពលរដ្ឋ ចំនួន ១៣០គ្រួសារ ស្ថិតនៅភូមិសាស្ត្រ ស្រុកបុទុមសាគរ ខេត្តកោះកុង ក្នុងឧទ្យានជាតិបុទុមសាគរ ត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានសមាសសភាពចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធ។

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំនាពេលនេះគឺ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការដោះស្រាយផលប៉ះ ពាល់ជូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដោយបានបញ្ចាក់ពីគោលការណ៍ ក្នុងការដោះស្រាយគឺសម្រាប់ ប្រជាពលរដ្ឋមូលដ្ឋាន។

លោក ឃៀង យិង មេឃុំអណ្តូងទឹក បានលើកឡើងថា លោកឯកភាពតាមគោលការណ៍ដោះស្រាយជូនតែប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំអណ្តូងទឹកគឺមិនត្រូវដោះស្រាយជូនអ្នកនៅក្រៅមូលដ្ឋាទេ។ ចំណែកលោក ពៅ ច័ន្ទថន ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុយោដី ស្រុកបុទុមសាគរបានបង្ហាញអំពីផែនទីតាំងដីដែលបានស្នើសុំកាត់ឆ្វៀលរួចមក លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងថាបញ្ជីបច្ចុប្បន្នភាព មិនទាន់ច្បាស់លាស់ តែចំពោះដីគ្រោងនឹងធ្វើមន្ទីរពេទ្យ សាលារៀន…មិនមានជាបញ្ហានោះទេ ប៉ុន្តែលោកបានសំណូមពរអោយ រដ្ឋបាលស្រុក ភូមិ/ឃុំ និងមន្ទីរបរិស្ថាន ត្រូវសហការគ្នារៀបចំបញ្ជីក្បាលដីឡើងវិញឱ្យបានច្បាស់លាស់ដើម្បីបន្តនីតិវិធី។

ក្រោយពីបានពិភាក្សាយ៉ាងផុលផុសរួចមកអង្គប្រជុំបានឯកភាពសម្រេចនូវលើ ៣ចំណុចដូចខាងក្រោម៖

១.ពិនិត្យលទ្ធភាព ដោះស្រាយកាត់ឆ្វៀលដី សម្រាប់ជូនប្រជាពលរដ្ឋ តែក្នុងមូលដ្ឋានប៉ុណ្តោះ ដោយមានដីសាធារណៈបម្រុងទុករួមមានដី សាងសង់សាលារៀន មន្ទីរពេទ្យ រៀបចំទីលានចាក់សំរាម
ទីលានកប់ខ្មោច និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលរដ្ឋបាលមូលដ្ឋានបានរៀបចំ។

២.ទិន្នន័យចំនួនប្រជាពលរដ្ឋ និងក្បាលដីដែលរដ្ឋបាលមូលដ្ឋានរៀបចំ ស្នើសុំមកក្រសួងបរិស្ថាន
ដើម្បីកាត់ឆ្វៀលមានភាពមិនច្បាស់លាស់។ ដូច្នេះរដ្ឋបាលមូលដ្ឋាន(ខេត្ត ស្រុក ឃុំ)និងមន្ទីរត្រូវសហការ
គ្នាពិនិត្យសិក្សាឡើងវិញ ដើម្បីកំណត់អត្តសញ្ញាណប្រជាពលរដ្ឋនៅមូលដ្ឋាន និងអត្តសញ្ញាណក្បាលដីឱ្យបានច្បាស់លាស់។

៣.ករណីដីទំហំ១៨១ហិកតា ដែលឈ្មោះ សាន សុផល បានកាន់កាប់ដោយខុសច្បាប់គឺមិនត្រូវ
បញ្ចូលនៅក្នុងការត្រូវដោះស្រាយជាមួយប្រជាជនចំនួន១៣១ គ្រួសារទេ គឺត្រូវដោះស្រាយដោយឡែក។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់