នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ អមដំណើរដោយឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយដ្ឋានសហគមន៍មូលដ្ឋាន និងមន្រ្តីជំនាញនាយកដ្ឋានពាក់ព័ន្ធ តំណាងគណៈអភិបាលខេត្តកំពង់ស្ពឺ អាជ្ញាធរមូលដ្ឋាន មន្ត្រីឧទ្យានុរក្ស និងប្រជាពលរដ្ឋជាច្រើននាក់ ដើម្បីផ្សព្វផ្សាយប្រកាសស្តីពីការទទួលស្គាល់សហគមន៍
តំបន់ការពារធម្មជាតិ«តាសាល» នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងចុះពិនិត្យវឌ្ឍនភាពការដាំដើមម៉ៃសាក់លើផ្ទៃដីរេចរឹលរបស់សហគមន៍ ទំហំ៣៥០ហិកតា។

លោក ផុន ភាព តំណាងសហគមន៍ បានប្តេជ្ញាចិត្ត ដឹកនាំ និងអនុវត្តការងារស្របតាមលក្ខន្តិកៈសហគមន៍ ផែនការគ្រប់គ្រង និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងពង្រឹងកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ស្ថានប័នជំនាញ និងក្រុមហ៊ុនដាំដើមម៉ៃសាក់(CPL) ដើម្បីគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍។

ក្នុងឱកាសនោះ ឯឧ. ស្រ៊ុន ដារិទ្ធិ បានលើកឡើងថាក្រសួងបរិស្ថាន បានរៀបចំសហគមន៍តំបន់ការពារធម្មជាតិចំនួន១៦៣សហគមន៍ ដែលថ្ងៃនេះ សហគមន៍តំបន់ ការពារធម្មជាតិតាសាល បានរៀបចំប្រកាសទទួលស្គាល់ ដើម្បីលើកទឹកចិត្តប្រជាសហគមន៍ និងបង្កើនកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ ក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ និងរួមចំណែក លើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យវឌ្ឍនភាពនៃការដាំដើមម៉ៃសាក់ របស់ក្រុមហ៊ុន Teak Farm-CPL នៅក្នុងដីព្រៃរេចរឹលរបស់សហគមន៍ផងដែរ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់