នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានធ្វើបទបង្ហាញស្តីពីការគ្រប់គ្រងវិស័យបរិស្ថាន ជូនកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល កម្មសិក្សាការីមន្ត្រីមធ្យម កម្មសិក្សាការីមន្ត្រីក្រមការ និងសិស្សមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល ។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីវឌ្ឍនភាពសំខាន់ៗនៃការកែទម្រង់ស៊ីជម្រៅក្នុងវិស័យបរិស្ថាន ក្នុងក្របខណ្ឌនៃការធ្វើទំនើបកម្មស្ថាប័ន អភិបាលកិច្ចបរិស្ថាន និងធនធានធម្មជាតិ និងតួនាទីភារកិច្ច អភិក្រមការងារក្នុងប្រព័ន្ធនៃរដ្ឋបាលទំនើប ព្រមទំាងកាលានុវត្តភាព បញ្ហាប្រឈម និងចក្ខុវិស័យ ដែលក្រសួងបរិស្ថានត្រូវធ្វើឱ្យសម្រេចបាននៅអាណត្តិបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងសង្គមជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថាក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការជាតិនានា ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ជាពិសេសដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ឱ្យកាន់តែប្រសើរឡើង សម្រាប់ជាឧត្តមប្រយោន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់ជំនាន់ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា នៅក្នុងជំនួបជាមួយកម្មសិក្សាការី និស្សមន្រ្តីជាន់ខ្ពស់ នៃសាលភូមិន្ទរដ្ឋបាល ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តដល់មន្រ្តីរាជការ មានមោទនភាពជាតិ មានមោទនភាពលើខ្លួនង ប្រកាន់នូវសច្ចធម៌ បម្រើប្រជាពលរដ្ឋ និងសង្គមជាតិឱ្យបានល្អ។ លើសពិនេះ យើងក៏ត្រូវ មានតួនាទី កាត្តព្វកិច្ច មានភាពទន់ភ្លន់ និង មិនទន់ជ្រាយ ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ធនធានវិជ្ជាជីវៈ ហើយក៏ត្រូវមានសាមគ្គីផ្ទៃក្នុងឱ្យបានរឹងមាំផងដែរ។

 

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់