ប្រតិភូសមាជិករដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក(គណៈកម្មការទី៣) នៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីរសៀល ថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ តរូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញទស្សនាប្រាសាទបុរាណនានា និងស្វែងយល់ពីទេសចរណ៍ធម្មជាតិ និងប្រាង្គប្រាសាទក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ។ ក្នុងនោះគណៈប្រតិភូបានទស្សនាប្រាសាទបាកាន ឬ ប្រាសាទព្រះខ័នកំពង់ស្វាយ មានទីតាំងនៅក្នុងភូមិបាកាន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារមានចម្ងាយប្រហែលជា ១០៥ គីឡូម៉ែត្រពីក្រុងព្រះវិហារ។ ប្រាសាទនេះ ស្ថិតនៅខាងកើតតំបន់អង្គរគឺ មានចម្ងាយ ១០០ គីឡូម៉ែត្រដែលជាទិសដៅទាក់ទាញទេសចរមួយដ៏មានសក្តានុពលរបស់កម្ពុជាដោយផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិនៅដែនជម្រកសត្វពព្រៃភ្នំត្នោត-ភ្នំពក។

តាមឯកសារស្រាវជ្រាវរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងនៅសម័យអង្គរ នាពាក់កណ្តាលសតវត្សរ៍ទី ១១ និងដើមសតវត្សរ៍ទី ១២ ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១-(គ.ស ១០០២-១០៥០)។ ប្រាសាទនេះ ស្ថិតនៅជាប់តំបន់រ៉ែដែកដែលអាចស្លធ្វើជាឧបករណ៍សឹក សម្រាប់កងទ័ព កាលសម័យអតីតកាល។ តាមការសិក្សាស្រាវជ្រាវ ប្រាង្គប្រាសាទជាច្រើនមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនានា ដែលស្ថិត ហើយក្រសួងបានយកចិត្តទុកដាក់ខ្ពស់ និងសហការជាមួយក្រសួងវប្បធម៌ដើម្បីអភិរក្សថែរក្សាសម្បត្តិបេតិកភ័ណ្ឌវប្បធម៌នេះឱ្យបានគង់វង្ស។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានបង្កើតអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្នុងនោះមាននាយកដ្ឋានតំបន់បេតិកភណ្ឌ ដែលកំពុងបំពេញតួនាទី និងភារកិច្ចដូចជារៀបចំសេចក្តីព្រាងគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ផែនការថវិកា លើកស្ទួយកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ រៀបចំយុទ្ធសាស្ត្រ ផែនការគ្រប់គ្រងសកម្មភាព និងគោលការណ៍ណែនាំបច្ចេកទេសសម្រាប់គ្រប់គ្រងតំបន់បេតិកភណ្ឌ ធម្មជាតិ ស្របតាមគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ។ សិក្សា ស្រាវជ្រាវរៀបចំទិន្នន័យនានា ពិនិត្យ តាមដាន និងរាយការណ៍អំពីស្ថានភាពតំបន់បេតិកភណ្ឌធម្មជាតិ ការពារ អភិរក្ស ទប់ស្កាត់បទល្មើស ធនធានវប្បធម៌ និងស្តារធនធាន តំបន់បេតិកភណ្ឌធម្មជាតិឱ្យមាននិរន្តរភាព ក៏ដូចជាចូលរួមថែរក្សា ប្រពៃណី ទំនៀមទម្លាប់ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ ជនជាតិដើមភាគតិច ដែលរស់នៅក្បែរតំបន់បេតិកភណ្ឌធម្មជាតិ។

ព័ត៌មានបន្ថែម

កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី