នៅក្នុងជំនួបជាមួយ លោក សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) តំណាងអង្គការយូណេស្កូថ្មីប្រចាំកម្ពុជា នារសៀលថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩ នាទីស្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជំរុញការសិក្សាស្រាវជ្រាវលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលរួមចំណែកសំខាន់ដល់ការអភិវឌ្ឍប្រទេស។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា គោលដៅយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន គឺគាំទ្រ និងលើកទឹកចិត្ត ដល់ការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជាឱ្យបានច្រើនថែមទៀត។ ក្នុងឱកាសនេះ លោក សាដា អ៊ូម៉ា អាឡាម បានបញ្ជាក់ពីការគាំទ្រដល់កម្ពុជា ជាពិសេសបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងអង្គការយូណេស្កូ សម្រាប់គម្រោងបណ្តុះបណ្តាលធនធានមនុស្ស លើមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ជាមួយគ្នានេះដែរ UNESCO គ្រោងនឹងបញ្ជូនអ្នកជំនាញនៃកម្មវិធីប្រចាំតំបន់របស់ខ្លួន មកធ្វើការសិក្សាលើផែនការអនុវត្តគម្រោងកម្មវិធីសិក្សាពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា ឆាប់ៗនាពេលខាងមុខ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់