ប្រជុំអន្តរក្រសួងពិនិត្យ និងផ្ដល់យោបល់លើគម្រោងអាជីវកម្មរ៉ែខ្សាច់សំណង់ និងដីល្បាយខ្សាច់របស់ក្រុមហ៊ុន ផល ខ្មែរ អភិវឌ្ឍន៍ ខូ អិលធីឌី

នារសៀលថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ ស្ថិតនៅតាមដងទន្លេមេគង្គក្រោម ស្ថិតនៅក្នុងភូមិសាស្រ្ដ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល និងឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង របស់ក្រុមហ៊ុន ផល ខ្មែរ អភិវឌ្ឍន៍ ខូ អិលធីឌី (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា CES CO., LTD.។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអគ្គនាយក-ដ្ឋានពាក់ព័ន្ធ អគ្គាធិការដ្ឋាន អគ្គលេខាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងបរិស្ថាន តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលជលផល និងព្រៃឈើ) ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការ DPA រដ្ឋបាលខេត្ដកណ្ដាល មន្ទីរបរិស្ថានខេត្ដកណ្ដាល រដ្ឋបាលខេត្ដព្រៃវែង មន្ទីរបរិស្ថានខេត្ដព្រៃវែង តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ។
ជារួមអង្គប្រជុំបានសម្រចបានលទ្ធផលដូចខាងក្រោម៖
១. អង្គប្រជុំបានគាំទ្រគម្រោងអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់
២. ស្នើសុំក្រុមហ៊ុនម្ចាស់គម្រោងពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល អំពីការរំកិលទីតាំងបូមខ្សាច់ត្រង់ចំណុចនិយាមការ A ទៅខាងក្រោមបន្ដិច (តាមមតិឯកឧត្តមអភិបាលរងខេត្តកណ្តាល)
៣. ក្រុមហ៊ុនត្រូវធ្វើការបូមខ្សាច់ចល័តគោរពទៅតាមបទដ្ឋានបច្ចេកទេសកំណត់ដោយស្ថាប័ន ជំនាញ និងត្រូវអនុវត្តផែនការអាជីវកម្មទៅតាមផែនការគ្រប់គ្រងបរិស្ថានដែលមាននៅក្នុងរបាយការណ៍ IESIA
៤. បារម្ភអំពីការបូមខ្សាច់ខុសទីតាំងដែលកំណត់ដោយអាជ្ញាប័ណ្ណ និងត្រូវផ្អាកសកម្មភាពអាជីវកម្មនៅក្នុងរដូវត្រីពងកូន

៥.ក្រុមហ៊ុនម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាត្រូវបញ្ចូលមតិអង្គប្រជុំទៅក្នុងរបាយការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប