រាជធានីភ្នំពេញនៅអនុវិទ្យាល័យចតុមុខ ថ្ងៃពុធ-ព្រហស្បត៌ ៤-៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាគ្រូបង្គោលស្តីពីការបង្រៀន និងរៀនមុខវិជ្ជាប្រែប្រួលអាកាសធាតុ ក្រោមគម្រោងភាពធន់នឹងអាកាសធាតុ( SPRC) នៃជំនួយពីធានាគាអភិវឌ្ឍអាស៊ី(ADB) ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១២៥នាក់ ។ សិក្ខាសាលាបណ្តុះបណ្តាលបានបើក ក្រោមអធិបតីភាព លោកជំទាវ ងិន លីណា អគ្គនាយក​ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន មន្រ្តីក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡា​ មន្ទីរបរិស្ថាន លោកនាយក លោកគ្រូ អ្នកគ្រូ។ សិក្ខាសាលានេះមានគោលបំណងបណ្តុះបណ្តាលគ្រូបង្គោល ដើម្បីបញ្រ្ជាបវិធានការបន្ស៊ាំ កាត់បន្ថយ និងផល​ប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ក្នុងវិស័យកសិកម្ម ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមរយៈការចងក្រងជាមេរៀន​ប្រែប្រួលអាកាសធាតុដើម្បីដាក់បញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី៧, ៨,៩ នៃក្រសួងអប់រំ យុវជន និងកីឡា។ លោកជំទាវអគ្គនាយក បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ​ យុវជន និងកីឡា និងក្រសួងបរិស្ថាន ជាពិសេសនាយកដ្ឋានកម្មវិធីសិក្សា និងនាយកដ្ឋានអប់រំបរិស្ថាន ដែលបានបង្កើតមេរៀនគោលស្តីពីការប្រែប្រួលអាកាសធាតុ និងផ្ទាំងរូបភាពអប់រំបរិស្ថាន ដែលលទ្ធផលទាំងនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់លោកគ្រូ អ្នកគ្រូបឋមសិក្សាទុតិយភូមិ សម្រាប់អប់រំដល់សិស្សានុសិស្សថ្នាក់ទី ៧ ៨ ៩ បន្ត​ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយ​ និងបន្ស៊ាំការប្រែប្រួលអាកាសធាតុ ដែលជាចំណែកនៃការទទួលខុសត្រូវ ការពារ ថែរក្សាបរិស្ថាន ជីវៈចម្រុះ ដើម្បីបរិស្ថានសាលាបានស្អាត មានមេត្រីភាពបរិស្ថាន បរិយាកាសល្អ​ និងមាន​ភាពបៃតងជានិច្ច។ បន្ថែមពីលើកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋាន​ទាំងពីរ ក្រុមការងារបានអប់រំផ្សព្វផ្សាយគោលការណ៍សាលាមេត្រីបរិស្ថាន និងអប់រំបរិស្ថានក្រៅប្រពន្ធ័ អារ៉ាមមេត្រីបរិស្ថាន កម្មវិធីប្រលងប្រណាំងយុវជនឆ្នើមបរិស្ថាន កម្មវិធី​ពង្រឹងសមត្ថភាពបណ្តុះបណ្តាលគ្រូបង្គោល និងសូមឱ្យលោកនាយក លោកគ្រូ អ្នកគ្រូ ជួយផ្សព្វផ្សាយអំពីកម្មវិធីប្រលងប្រណាំងសាលាមេត្រីបរិស្ថាន​ ដែលក្រសួងបរិស្ថានរៀបចំការប្រលងប្រណាំងជារៀងរាល់ឆ្នាំ។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា