ក្រសួងបរិស្ថាន ប្រគល់ថវិកា ២០០០០ដុល្លារ ដល់លោក បេន ដេវីសុន ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិនៅខេត្តព្រះវិហារ
…………………..
នៅរាត្រីថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៩ ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីបៃតង ក្រោមប្រធានបទ “គ្មានព្រៃ គ្មានជីវិត” នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ក្រសួងបរិស្ថានបានផ្តល់ថវិកាចំនួន ២០ ០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) ដល់ លោក បេន ដេវីស (BEN DEVIS) ដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។

ឯកឧត្តម ខៀវ បូរិន អគ្គនាយក អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ដែលបាននាំយកថវិកាផ្តល់ជូនដល់ដៃ លោក បេន ដេវីស ក្នុងកម្មវិធីប្រគុំដន្រ្តីពិសេស បានបញ្ជាក់ថា ក្រសួងបរិស្ថាន តាមរយៈមូលនិធិបរិស្ថាន និងសង្គម ជួយគាំទ្រដល់ការងាររបស់លោកបេ ដេវីស មួយឆ្នាំ២០០០០ម៉ឺនដុល្លារ នៅឆ្នាំ២០១៩នេះ ហើយក្រសួងបរិស្ថានមានគម្រោងជួយគាំទ្រសកម្មភាពបន្តរយៈពេល៥ឆ្នាំទៅមុខទៀត។

សូមបញ្ជាក់ថា តន្ត្រីបៃតង បានរៀបចំឡើង នៅរាត្រីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ នៅក្នុងទីរួមស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីស្វែងរកថវិកាជួយទ្រទ្រង់សកម្មភាពអភិរក្សធនធានធម្មជាតិរបស់ លោក បេន ដេវីស ជនជាតិអាមេរិកកាំង ដែលស្រឡាញ់សម្បត្តិធម្មជាតិកម្ពុជា នៅដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ដោយមានការចូលរួមពីសិល្បករសិល្បការិនីជាច្រើននាក់ និងមានការចូល រួមទស្សនាយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ។ លោកបេន ដេវីស និងក្រុមគ្រួសារក៏មានវត្តមាននៅទីនោះដែរ។

យោងតាមស្មារតីនៃ វេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិ ដែលបានរៀបចំឡើងក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ នាពេលកន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ណែនាំឱ្យក្រសួងបរិស្ថាន មានកាតព្វកិច្ចជួយអ្នកអភិរក្សធនធានធម្មជាតិ ឬសហការជាមួយអង្គការពាក់ព័ន្ធនានា ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា