ទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធ ៤រោច ខែមិគសេរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមពេញលេញ(ESIA) សម្រាប់គម្រោងសាងសង់អគារពហុមុខងារប្រណិត NANHAI PEARL នៅលើទំហំផ្ទៃដី ៨.៦០៤ម៉ែត្រការ៉េ ភូមិសាស្ត្រភូមិ១ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន NqANHAI REAL ESTATE DEVELOPMENT CO., LTD. ដែលសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា E&A Consultant Co., Ltd.។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរបរិស្ថានខេត្តព្រះសីហនុជាច្រើនរូបចូលរួម។
ជាលទ្ធផល អង្គប្រជុំបានសម្រេចនូវចំណុចមួយចំនួនដូចខាងក្រោម៖
១. គាំទ្រលើគម្រោងវិនិយោគនេះពីព្រោះគម្រោងនេះចូលរួមចំណែកអភិវឌ្ឍន៍ទីក្រុង និងសេដ្ឋកិច្ច ប្រទេសជាតិ
២. ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់រួមមួយមុននឹងបង្ហូរចូលទៅប្រព័ន្ធលូសាធារណៈ និងត្រូវធានាថាអាងប្រព្រឹត្តកម្មសំណល់រាវនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសំអាតសំណល់ទឹកកខ្វក់ចេញពីគម្រោងទាំងអស់
៣. ការគ្រប់គ្រងសំណល់រឹង ក្រុមហ៊ុនត្រូវសហការជាមួយក្រុមហ៊ុនប្រមូលសំរាមដែលមានអជ្ញាប័ណ្ណ ត្រឹមត្រូវ ព្រមទាំងទុកដាក់សំរាម សំណល់រឹងគ្រប់ប្រភេទក្នុងទីតាំងគម្រោង ចៀសវាងទុកដាក់ តាមចិញ្ចើមផ្លូវ ឬផ្លូវសាធារណៈនិងក្រុមហ៊ុនត្រូវរៀបចំទីតាំងស្តុកសំរាម ធុងសំរាមឱ្យបានត្រឹមត្រូវ និងកន្លែង សមស្របសម្រាប់បុគ្គលិក-កម្មករសម្រាក និងហូបអាហារជាដើម
៤. ក្រុមហ៊ុនត្រូវបណ្តុះបណ្តាលបុគ្គលិក-កម្មករជាប្រចំាអំពីហានិភ័យការងារ សុខភាព អនាម័យនៃ ជាពិសេសសំណល់ប្លាស្ទិកចេញពីការវេចខ្ចប់ ចំណីអាហារប្រចាំថ្ងៃ
៥. ក្រុមហ៊ុនត្រូវបង្កើនថវិកាសម្រាប់មូលនិធិបរិស្ថាន និងសង្គម ដើម្បីស្របទៅនឹងគម្រោងសំណង់អគារ នៅក្នុងខេត្តព្រះសីហនុដែលក្រសួងបរិស្ថានបានឯកភាពកន្លងមក៕

ព័ត៌មានបន្ថែម

ការ​បញ្ជ្រាប​ជីវ​សុវត្ថិភាព​ទៅ​ក្នុង​វិស័យ​ពាក់ព័ន្ធ​ ដោយ​ផ្ដោត​លើ​ពិធីសារ​កាតាហ្សេណា ស្តីពី​ជីវ​សុវត្ថិភាព និង​ពិធីសារ​បន្ថែម​ណាហ្គូយ៉ា-កូឡាឡាំពួរ​ស្តីពី​ការ​ទទួល​ខុសត្រូវ​ផ្នែក​ច្បាប់​ និង​សំណង​ការ​ខូចខាត
ថ្ងៃ សុក្រ, 31 សីហា, 2018 ការ​បញ្ជ្រាប​ជីវ​សុវត្ថិភាព​ទៅ​ក្នុង​វិស័យ​ពាក់ព័ន្ធ​ ដោយ​ផ្ដោត​លើ​ពិធីសារ​កាតាហ្សេណា ស្តីពី​ជីវ​សុវត្ថិភាព និង​ពិធីសារ​បន្ថែម​ណាហ្គូយ៉ា-កូឡាឡាំពួរ​ស្តីពី​ការ​ទទួល​ខុសត្រូវ​ផ្នែក​ច្បាប់​ និង​សំណង​ការ​ខូចខាត
ក្រសួងបរិស្ថាន បានសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់
ថ្ងៃ សុក្រ, 1 មិថុនា, 2018 ក្រសួងបរិស្ថាន បានសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់
សេចក្តីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 29 ឧសភា, 2018 សេចក្តីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញ