នៅទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែមិគសេរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមពេញលេញ(ESIA) សម្រាប់គម្រោងសាងសង់បុរី អ & អេហ្វ នៅលើទំហំផ្ទៃដី ៧៧.២៤៦ម៉ែត្រការ៉េ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន R & F PROPERTIES HS (CAMBODIA) CO., LTD. ដែលសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd.។
ជាលទ្ធផល អង្គប្រជុំបានសម្រេចនូវចំណុចមួយចំនួនដូចខាងក្រោម៖
១. គាំទ្រលើគម្រោងវិនិយោគនេះ ពីព្រោះគម្រោងនេះចូលរួមចំណែកអភិវឌ្ឍន៍ទីក្រុង និងសេដ្ឋកិច្ចប្រទេសជាតិឱ្យរីកចម្រើន
២. ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់រួមមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្អាតសំណល់រាវ មុននឹង​បង្ហូរចូលទៅប្រព័ន្ធលូរបស់ក្រុមហ៊ុន ING Holding Co., Ltd.
៣. ក្រុមហ៊ុនត្រូវរៀបចំប្លង់បែងចែកផ្ទៃដីប្រើប្រាស់ដោយបញ្ជាក់ទីតាំងទុកដាក់សំណល់រឹង និងអាងស៊ិបទិច និងអាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានច្បាស់
៤. នៅដំណាក់កាលសាងសង់ ក្រុមហ៊ុនត្រូវរៀបចំហ៊ុំព័ន្ធសំណង់អគារ ដើម្បីកាត់បន្ថយការហ៊ុយ ធូលី និងការធ្លាក់កម្ទេចកំទី​សំណង់ និងសំឡេង រំខានដែលចេញពីសកម្មភាពសាងសង់ដែលធ្វើឱ្យប៉ះពាល់ទៅលើការរស់ប្រជាជននៅក្បែរទីតាំងគម្រោង
៥. ក្រុមហ៊ុនត្រូវរក្សាទុកតំបន់បៃតងយ៉ាងតិច ៣០ភាគរយនៃផ្ទៃដីសរុប និងរំលេចរចនាបទ និងវប្បធម៌ខ្មែរ
៦. ក្រុមហ៊ុនត្រូវបណ្តុះបណ្តាលបុគ្គលិក-កម្មករជាប្រចំាអំពីសុវត្ថិភាពការងារ សុខភាព អនាម័យនៃ ការរស់នៅប្រចាំថ្ងៃ និងការគ្រប់គ្រងសំណល់រឹង-រាវ។
៧.ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់ប្លាស្ទិកចេញពីការវេចខ្ចប់ចំណីអាហារ​ប្រចាំថ្ងៃ និងក្រុមហ៊ុនត្រូវរៀបចំ ទីតាំងស្តុកសំរាមធុងសំរាម​​​ឱ្យបានត្រឹមត្រូវ និងកន្លែងសមស្របសម្រាប់បុគ្គលិក-កម្មករសម្រាក ហូបអាហារជាដើម និងមានកន្លែងស្នាក់នៅសមរម្យ
៨. ក្រុមហ៊ុនត្រូវមានសន្តិសុខសម្រាប់សម្រួលចរាចរណ៍នៅពេលដឹកជញ្ជូនដី និងសម្ភារសំណង់ ត្រូវដាក់ស្លាកសញ្ញាហាមឃាត់​ទីតាំងគ្រោះថ្នាក់រាល់ការដឹកជញ្ជូនត្រូវគ្របតង់ និងហាមឃាត់ការដឹកជញ្ជូនលើសទម្ងន់។
គួរបញ្ជាក់ថាកិច្ចប្រជុំនេះមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធ តំណាងរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញជាច្រើនរូបចូលរួម។

ព័ត៌មានបន្ថែម

ពិធីធ្វើបទង្ហាញជ្រើសរើសយកចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ នៃអង្គភាពគំរូក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០
ថ្ងៃ ព្រហស្បតិ៍, 22 តុលា, 2020 ពិធីធ្វើបទង្ហាញជ្រើសរើសយកចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ នៃអង្គភាពគំរូក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០
លោកជំទាវ ម៉ុម ថានី អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី《ជម្រើសចាំបាច់សម្រាប់ជីវភាពសហគមន៍ក្នុងអំឡុង និងក្រោយពេលកូវីដ-១៩》
ថ្ងៃ ពុធ, 21 តុលា, 2020 លោកជំទាវ ម៉ុម ថានី អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី《ជម្រើសចាំបាច់សម្រាប់ជីវភាពសហគមន៍ក្នុងអំឡុង និងក្រោយពេលកូវីដ-១៩》
កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងបរិស្ថាន ស្តីពីការរៀបចំស្លាកសញ្ញាតំបន់ការពារធម្មជាតិ លក្ខខណ្ឌប្រតិបត្តិសម្រាប់ការគ្រប់គ្រងស្ថានីយផ្ទេរសំរាម សំណល់រឹងទីប្រជុំជន និងការគ្រប់គ្រងដីរដ្ឋ
ថ្ងៃ អង្គារ, 20 តុលា, 2020 កិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងបរិស្ថាន ស្តីពីការរៀបចំស្លាកសញ្ញាតំបន់ការពារធម្មជាតិ លក្ខខណ្ឌប្រតិបត្តិសម្រាប់ការគ្រប់គ្រងស្ថានីយផ្ទេរសំរាម សំណល់រឹងទីប្រជុំជន និងការគ្រប់គ្រងដីរដ្ឋ