នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តមណ្ឌលគិរី ក្រសួងបរិស្ថានបានសហការ និងគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) បានបើកវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្រ្តប្រមូលទិន្នន័យដោយGPS ការគ្រប់គ្រង និងចែករំលែកទិន្នន័យ» ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងទិន្នន័យព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថាន និងចូលរួមជាគណៈអធិបតីពី លោកជំទាវ ងិន លីណា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន​ និងឯកឧត្តម​ ភាវ​ សុវុទ្ធី​ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ វគ្គបណ្តាលនេះមានរយៈពេល០៥ថ្ងៃ​ ដែលរៀបចំឡើងដើម្បីផ្តល់ចំណេះដឹងអំពីវិធីសាស្រ្តប្រមូលទិន្នន័យដោយGPS ការគ្រប់គ្រង និងចែករំលែកទិន្នន័យប្រកបដោយគុណភាព ព្រមទាំងអោយជន​បង្គោលចេះធ្វើបច្ចុប្បន្នភាពទិន្នន័យអោយក្លាយជាមជ្ឈមណ្ឌលទិន្នន័យបរិស្ថានប្រើប្រាស់រួម។ ឯកឧត្តម បានសំណេះសំណាល និងចែករំលែកគន្លឹះសំខាន់ៗមួយចំនួន អំពីបេសកកម្មរបស់ក្រសួងបរិស្ថានដែលបានធ្វើទំនើបកម្មក្រសួងឱ្យកាន់តែជោគជ័យ ហើយបច្ចុប្បន្នក្រសួងកំពុងធ្វើទំនើបកម្មរដ្ឋបាលទំនើបដល់អង្គភាពនីមួយៗចំណុះក្រសួងបរិស្ថាន ដើម្បីប្រែក្លាយកន្លែងធ្វើការងារអោយ​មានភាពរស់រវើក ម្ចាស់ការលើស្ថាប័នខ្លួន និងមានប្រសិទ្ធិភាពការងារ។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះអង្គការ UNDP ដែលបានជួយឧបត្ថម្ភម៉ាស៊ីនGPS ចែកដល់ជនបង្គោល​ចំនួន២៥រូប និងគាំទ្រហិរញ្ញវត្ថុសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល​នេះ និងសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់តំណាងអង្គភាពពាក់ព័ន្ធផងដែរ។ ឯកឧត្តម សង្ឈឹមថា អង្គភាពពាក់ព័ន្ធនៅក្នុងក្រសួងបរិស្ថាន នឹងចូលរួមយ៉ាងសកម្មធ្វើអោយការគ្រប់គ្រងទិន្នន័យព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថានទទួលបានផ្លែផ្កាល្អនាពេលឆាប់ៗខាងមុខនេះ។ សមាសភាពចូលរួមមាន តំណាងអគ្គលេខាធិការដ្ឋាន/អគ្គនាយកដ្ឋាន មន្ទីរបរិស្ថាន ជនបង្គោល តំណាងអង្គការ UNDP និងទីប្រឹក្សាជាតិជាគ្រូឧទ្ទេស សរុប៤០រូប។

ព័ត៌មានបន្ថែម

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចជាមួយថ្នាក់ដឹកនាំកំពូលពិភពលោកនៅក្នុងប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)
ថ្ងៃ អង្គារ, 1 មិថុនា, 2021 សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចជាមួយថ្នាក់ដឹកនាំកំពូលពិភពលោកនៅក្នុងប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)
ឯកឧត្តម សាយ សំអាល់៖ សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 31 ឧសភា, 2021 ឯកឧត្តម សាយ សំអាល់៖ សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
នៅព្រឹក ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១
ថ្ងៃ ព្រហស្បតិ៍, 27 ឧសភា, 2021 នៅព្រឹក ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១