សាធារណជនរួមមានសិស្ស និស្សិត បញ្ញាវន្ត មន្ត្រីរាជការប្រមាណ ២០០០ នាក់បានចូលរួម”កម្មវិធីរត់ដើម្បីបរិស្ថាន” លើកទី៣ ដែលរៀបចំដោយសិស្សានុសិស្សសុឆន្ទៈសាលា ACE និងគណៈកម្មការកិច្ចការសង្គម IDP-ACE សហការជាមួយក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៨ នេះក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP-ACE បានលើកឡើងថា កម្មវិធីរត់ដើម្បីបរិស្ថាននេះពិតជាមានសារៈ និងបានចូលរួមក្នុងកិច្ចការពារបរិស្ថាន។ លោកបានថ្លែងថា ថវិកាដែលបានមកពីការចូលរួមរបស់សាធារណជននេះនឹងត្រូវបនរើប្រាស់ដើម្បីសាង់សង់បង្គន់អនាម័យនៅតាមសាលារដ្ឋនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ លោកបានរំឭកថា កម្មវិធីរត់ដើម្បីបរិស្ថានលើកទី១ ថវិកាដែលបានយកទៅរៀបចំកម្មវិធីចូលរួមដាំដើមឈើ កម្មវិធីរត់ដើម្បីបរិស្ថានលើកទី២ សម្រាប់ទិញធុងសំរាមចែកជូនដល់សាលារៀនមួយចំនួន។

ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ពី សារៈសំខាន់នៃការហាត់ប្រាណដើម្បីសុខភាព និងការសម្អាតបរិស្ថាន ក៏ដូចជាការផ្លាស់ប្តូរឥរិយាបថ របស់សាធារណជនចំពោះការគ្រប់គ្រងសំរាមដែលខ្លួនបានបង្កើតឡើង។ ឯកឧត្តមបានកោតសរសើរចំពោះសិស្សានុសិស្សសុឆន្ទៈសាលា ACE និងគណៈកម្មការកិច្ចការសង្គម IDP-ACE ដែលបានផ្តួចផ្តើមបង្កើតកម្មវិធីរត់ដើម្បីបរិស្ថាននេះឡើង។

អ្នកចូលរួមប្រកបដោយទឹកមុខសប្បាយរីករាយ និងប្រកបដោយមោទនភាព។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋៗខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមរបស់យុវជន និងសាធារណជនជាតិ និងអន្តរជាតិក្នុងកម្មវិធីរត់ដើម្បីបរិស្ថាននៅពេលនេះគឺជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នៃការរស់នៅប្រកបដោយផាសុកភាព តាមរយៈការហាត់ប្រាណ ហើយតាមរយៈសកម្មភាពទាំងនេះនឹងចូលរួមចំណែកក្នុងការរៃអង្គាសក្នុងយុទ្ធនាការអនាម័យ និងបរិស្ថានស្អាត។ ឯកឧត្តម បានូសបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយនិរន្តរភាព លុះត្រាយើងទាំងអស់គ្នា មានសុខភាពល្អ និងរស់នៅក្នុងសង្គមដែលមានបរិស្ថានល្អស្អាត។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នា ហើយចាំបាច់ត្រូវចូលរួមទាំងអស់គ្នាក្នុងការសម្អាតអនាម័យបរិស្ថាន។ ឯកឧត្តមជឿជាក់ថា កម្មវិធីរត់ដើម្បីបរិស្ថាននេះនឹងត្រូវរៀបចំជាបន្តបន្ទាប់នៅឆ្នាំខាងមុខទៀត និងមានអ្នកចូលរួមពីបងប្អូនប្រជាពលរដ្ឋកាន់តែច្រើន ហើយគំនិតនៃការស្រឡាញ់បរិស្ថាន និងសុខភាពនេះនឹងត្រូវផ្សព្វផ្សាយរីកសាយភាយទៅគ្រប់ទិសទី។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់