វេទិកាថ្នាក់តំបន់លើកទី៥ ស្តីពីការការពារ និងការអភិរក្សធនធានធម្មជាតិក្រោមប្រធានបទ«បង្កើនមុខរបរ និងចំណូលតាមរយៈការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព»
នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញបើកវេទិកាថ្នាក់តំបន់ ស្តីពីការការពារ និងការអភិរក្សធនធានធម្មជាតិក្រោមប្រធានបទ”បង្កើនមុខរបរ និងចំណូលតាមរយៈការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព” នៅខេត្តបាត់ដំបង។ វេទិកានេះប្រព្រឹត្តទៅដោយមានការចូលរួមពី ថ្នាក់ដឹកនាំ ក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ គណៈ អភិបាលខេត្ត គណៈកម្មការសហព័ន្ធសហគមន៍អភិរក្សធនធានធម្មជាតិ វិស័យឯកជន គ្រឹះស្ថានអប់រំ អង្គការក្រៅរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ ប្រមាណ៣០០នាក់។

ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថាយោងតាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ ៧១១ សជណ.កស ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ បានអនុញ្ញាតឱ្យក្រសួងបរិស្ថានបន្តរៀបចំវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ជាមួយអ្នកពាក់ព័ន្ធរួមមាន ក្រសួង ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋានសកម្មជនអភិរក្សធនធានធម្មជាតិ ក្នុង ១ឆ្នាំ ចំនួន៣ ដង។

វេទិកាថ្នាក់តំបន់លើកទី៥នេះ បានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ ៩៦៨ ស.ជ.ណ. កស ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងការលើកកម្ពស់ជីវភាពសហគមន៍។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សូ ខនឬទ្ធីគុណ បានលើកឡើងថា៖ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកបរិស្ថាន និងធនធានធម្មជាតិ រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថាកម្ពុជាមានតំបន់ការពារធម្មជាតិជាង៧,៥លានហិចតា ហើយកំលាំងមន្រ្តីឧទ្យានុរក្សមានត្រឹមតែ១២៦០នាក់ ដូច្នេះការចូលរួមរបស់សហគមន៍មូលដ្ឋាន ជាការចាំបាច់បំផុត។ វេទិកានៅថ្ងៃនេះ គឺជាប្រមូលគំនិតថ្មីៗថែមទៀត ដើម្បីជំរុញឱ្យមានការចូលរួម និងសហការក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
ថ្ងៃ អង្គារ, 12 តុលា, 2021 ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ថ្ងៃ អង្គារ, 12 តុលា, 2021 កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)
ថ្ងៃ ចន្ទ, 11 តុលា, 2021 ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)