ឯកឧត្តម សាយ សំអាល់ ទទួលជួបសម្តែងការគួរសមជាមួយ គណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធយុវជនទូទាំងប្រទេសចិន( All-China Youth Federations)

នៅថ្ងៃអង្គារ៍ ២ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធយុវជនទូទាំងប្រទេសចិន ដឹកនាំដោយ ឯកឧត្តម He Junke បានចូលជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូយោបល់លើវិស័យបរិស្ថាន ការអភិវឌ្ឍដោយចីរភាព ការរៀបចំរដ្ឋបាលទំនើប និងការងារអភិវឌ្ឍយុវជនដោយយកមនុស្សវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមូលដ្ឋាន។

ជំនួបនេះគឺជាផ្នែកមួយនៃការបន្តថែរក្សាវប្បធម៌នៃការផ្លាស់ប្តូថ្នាក់ដឹកនាំ យុវជននិងយុវជនដើម្បីផ្លាស់ប្តូយោបល់ដកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមករវាងប្រទេសទាំងពីសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានឱ្យឈានដល់កម្រិតមួយខ្ពស់បន្ថែមទៀត។

ទន្ទឹមនឹងនេះ ភាគ​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​ដើម្បី​ស្វែង​រក​វិធី​ពង្រឹង​ និង​អភិវឌ្ឍ​សមត្ថភាព​យុវជន​របស់​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​មាន​ការ​រីកចម្រើន​ តាម​រយៈ​ការចងសម្ព័ន្ធភាព​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​ផ្លាស់​ប្តូរ​នូវ​ចំណេះ​ដឹង​និង​បទពិសោធន៍​ថ្មី​ៗ​លើគ្រប់​វិស័យ​។

ព័ត៌មានបន្ថែម

កិច្ចប្រជុំពិនិត្យ ប្លង់មេនិងផែនការអភិវឌ្ឍន៍វិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៥ ស្ថិតនៅក្នុងឧទ្យានជាតិព្រះ មុនីវង្សបូកគោ ភូមិសាស្ត្រសង្កាត់ព្រែកត្នោត ខេត្តកំពត
ថ្ងៃ អង្គារ, 26 តុលា, 2021 កិច្ចប្រជុំពិនិត្យ ប្លង់មេនិងផែនការអភិវឌ្ឍន៍វិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៥ ស្ថិតនៅក្នុងឧទ្យានជាតិព្រះ មុនីវង្សបូកគោ ភូមិសាស្ត្រសង្កាត់ព្រែកត្នោត ខេត្តកំពត
ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបប្រជុំទ្វេភាគី ជាមួយលោក Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងសហការី តាមរយៈប្រព័ន្ធវីដេអូ (Zoom)
ថ្ងៃ អង្គារ, 26 តុលា, 2021 ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបប្រជុំទ្វេភាគី ជាមួយលោក Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងសហការី តាមរយៈប្រព័ន្ធវីដេអូ (Zoom)
ពិធីប្រគល់-ទទួលឧបករណ៍វាស់កម្រិតបញ្ចេញឧស្ម័ន ពីយានយន្តនិង ឧបករណ៍វាស់កម្រិតសំឡេង
ថ្ងៃ ចន្ទ, 25 តុលា, 2021 ពិធីប្រគល់-ទទួលឧបករណ៍វាស់កម្រិតបញ្ចេញឧស្ម័ន ពីយានយន្តនិង ឧបករណ៍វាស់កម្រិតសំឡេង