ទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអង្គារ៍ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញ ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយអាហារូបករណ៍របស់សាកលវិទ្យាល័យជាតិសឹង្ហបុរី ដល់មន្រ្តីរាជការក្របខណ្ឌ ក្រសួងបរិស្ថាន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំង២៥រាជធានី-ខេត្ត ជាពិសេស មន្រ្តីវ័យក្មេងដែល មានបំណងចង់បន្តសិក្សានៅជំនាញផ្សេងៗ ដែលមានការធ្វើបទបង្ហាញ ដោយក្រុមការងារសាកលវិទ្យាល័យ ជាតិសិង្ហបុរី ដើម្បីលើកកម្ពស់ធនធានមនុស្ស ដល់មន្រ្តីរាជការក្របខណ្ឌក្រសួងបរិស្ថាន ក៏ដូចជាលើកទឹកចិត្ត និងផ្តល់ឱកាសដល់មន្រ្តីដែលមានសមត្ថភាព បានសាកល្បង ស្វែងរកឱកាសបានទៅសិក្សាបន្ត និងសិក្សាស្រាវ ជ្រាវបន្ថែមលើជំនាញរបស់ខ្លួនបន្ថែមទៀត។

ម្យ៉ាងវិញទៀត នៅក្នុងការកម្មវិធីផ្សព្វផ្សាយព័ត៌មានអាហារូបករណ៍នេះ ក្រុមការងារសាកលវិទ្យាល័យជាតិ សឹង្ហបុរី នឹងបង្ហាញប្រាប់ពីលក្ខខណ្ឌពិសេសក្នុងការជ្រើស មន្រ្តីរាជការនៃក្រសួងបរិស្ថាន ដោយផ្អែកលើបទ ពិសោធន៍ការងារ ប្រវត្តនៃការសិក្សា និងរបៀបរបបនៃការ សម្ភាសន៍ពីខាងសាកលវិទ្យាល័យ និងមិនតម្រូវឱ្យមាន បេក្ខជនកម្រិតសញ្ញាបត្របញ្ជាក់សមត្ថភាពភាសា អង់គ្លេស IELTS ឬ TOEFLឡើយ។ តាមរយៈ កម្មវិធីនេះ ក៏ជាឱកាសដ៏ល្អមួយសម្រាប់មន្រ្តីរាជការចង់អភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជា ធនធានដ៏សំខាន់ដើម្បីចូលរួម អភិវឌ្ឍន៍ស្ថាប័ន និងប្រទេសជាតិ។

នេះមិនមែនជាលើកទីមួយទេសម្រាប់ក្រសួងបរិស្ថាន ដែលផ្តល់ ឱកាសដល់មន្រ្តី ដែលមានលទ្ធភាពវ័យ ក្មេង បានចូលរួមសិក្សានៅក្រៅប្រទេស ដើម្បីបំពេញបន្ថែមទាំងជំនាញទូទៅ ជាពិសេសសិក្សាជំនាញលើ វិស័យបរិស្ថាន ទាំងរយៈពេលវែង និងរយៈពេលខ្លី ។ គូសបញ្ជាក់ដែរថា ក្រសួងបរិស្ថានបានធ្វើទំនើបកម្ម ក្រសួង ដោយលើកកម្ពស់ទាំងធនធានមនុស្ស និងសមត្ថភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ការងារនៅ ក្នុងស្ថាប័នអោយមានភាពប្រសើរឡើង និងចូលរួមអោយមានប្រសិទ្ធិភាពក្នុងកិច្ចគាំពារបរិស្ថានផងដែរ៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប