ខេត្តបាត់ដំបង៖ នៅរាត្រីថ្ងៃពុធ ៤កើត ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ មន្រ្តីមន្ទីរបរិស្ថានខេត្តបាត់ដំបង បានចូលរួមសកម្មភាពច្រកខ្សាច់ដាក់ការ៉ុង សម្រាប់ត្រៀមទប់ទឹកជំនន់ទឹកភ្លៀងតាមមាត់ដងស្ទឹងសង្កែនៅតំបន់ទំនាបកុំឲ្យលិចចូលក្នុងក្រុង ដែលសកម្មភាពនេះ ដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីក្រុមការងារ រួមមានអាជ្ញាធរក្រុងបាត់ដំបង មន្ទីរធនធានធានទឹក និងឧតុនិយមខេត្ត ព្រមទាំងបានសហការជាមួយកងកម្លាំង នៃយោធិភូមិភាគទី៥ ដើម្បីរួមចំណែក ក៏ដូចជាជួយសម្រួល និងបញ្ជៀសការលិចទឹកនៅតំបន់ទំនាប ដែលធ្វើអោយមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងលំនៅដ្ឋានប្រជាពលរដ្ឋនៅតំបន់នេះ។
គូសបញ្ជាក់ថា ទឹកស្ទឹងខេត្តបាត់ដំបង បានឡើងហួសកំរិតប្រកាសអាសន្ន ១៣ម៤០ ពេលនេះ ១៣ម៧៥ និងជ្រាបចូលក្រុងបណ្តើរៗ ដែលជាកម្រិតប្រកាសឱ្យប្រជាជនមានការត្រៀម និងប្រុងប្រយ័ត្ន ព្រោះអាចបង្កឲ្យមានលិចនៅតំបន់ទំនាបមួយចំនួនក្នុងក្រុងបាត់ដំបង ៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា