ខេត្តស្ទឹងត្រែង៖នៅថ្ងៃអង្គារ ៣កើត ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៨ មន្ទីរបរិសា្ថនខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រគល់ម៉ូតូ ចំនួន២០គ្រឿងដល់មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ-ព្រៃឡង់ស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ដួង ពៅ អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងមន្រ្តីឧទ្យានុរក្ស។ គូសបញ្ជាក់ថា ម៉ូតូចំនួន២០គ្រឿងដែលផ្តល់ដល់មន្រ្តីឧទ្យានុរក្សពេលនេះ គឺជាជំនួយរបស់គម្រោងអភិរក្សព្រៃឈើ តំបន់ព្រៃឡង់ ភូមិសាស្រ្តខេត្តស្ទឹងត្រែង ។ តាមរយៈ ការផ្តល់ម៉ូតូចំនួន២០គ្រឿងនេះ គឺដើម្បីជួយសម្រួលទុក្ខលំបាក ក៏ដូចជាមធ្យោបាយ ក្នុងការអនុវត្តការងារ នៅក្នុងថែរក្សាអភិរក្សធនធម្មជាតិ ក៏ដូចលើកទឹកចិត្តចំពោះការខិតខំអនុវត្តការ និងជំរុញការចូលរួមបន្ថែមដល់មន្រ្តីទាំងអស់គ្នា ក្នុងការការពារលើវិស្ថាន ធ្វើយ៉ាងណា ឱ្យការអភិរក្ស និងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព​៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់