នាថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ​ មន្ទីរបរិស្ថានខេត្តព្រះសីហនុ​ មានរៀបចំកិច្ចប្រជុំស្តីពី “លទ្ធផលនៃការសិក្សាវាតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ចំនួន ១.៤០០បន្ទប់ និងរមណីយដ្ឋានរីសត” របស់ក្រុមហ៊ុន ហ្គោលដេន សាន់ ស្កាយ អេនធើធេនម៉ិន។​

កិច្ចប្រជុំខាងលើនេះ​ ដឹកនាំដោយឯកឧត្តម ឈិន សេងងួន អភិបាលរង​ នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនទីប្រឹក្សាផងដែរ​ គ្រាដែលគោលបំណងនៃកិច្ចប្រជុំរួមមាន ១.ការពណ៌នាអំពីគម្រោង ២.ធនធានបរិស្ថានដែលមានស្រាប់ ៣.ការចូលរួមពីសាធារណៈជន ៤.ហេតុប៉ះពាល់បរិស្ថាន និងវិធានការកាត់បន្ថយ ៥.ផែនការគ្រប់គ្រងបរិស្ថាន ៦.ការវិភាគតម្លៃសេដ្ឋកិច្ច និងតម្លៃធនធានបរិស្ថាន ៧.ការគ្រប់គ្រងសំណល់រឹង​ រាវ​ និងសុវត្ថិភាពសាធារណៈ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់