ប្រជាជននៃភូមិសុខសាន្ត សង្កាត់កោះរ៉ុង​ រួមនឹងភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​ រួមគ្នាបំផុសចលនាសំអាតអនាម័យបរិស្ថានតំបន់ឆ្នេរ​ ក្រោមប្រធានបទ​ “រួមគ្នាសំអាតពិភពលោក​ Clean Up the World”៖

មន្ទីរបរិស្ថានខេត្តព្រះសីហនុ​ សហការជាមួយ​ សុខ​ សាន​ ប៊ិច​ រីសត​ (Sok San Beach Resort) រៀបចំកម្មវិធីសំអាតអនាម័យបរិស្ថានតំបន់ឆ្នេរ​ ដោយបំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ​បណ្តុះផ្នត់គំនិតឱ្យពួកគាត់មានការគិតគូរខ្ពស់ពីអនាម័យបរិស្ថាន​ ទាំងការគ្រប់គ្រងសំណល់រឹង​ សំរាម​ និងសំណល់រាវ​ ដើម្បីថែរក្សាឆ្នេរ​ និងទឹកសមុទ្រឱ្យបានស្អាត​ ដែលនឹងទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកំសាន្តបានកាន់តែច្រើន​ ហើយដែលនឹងជួយទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋផ្ទាល់ក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា​ សកម្មភាពខាងលើ​ បានធ្វើឡើងនៅតាមបណ្តោយឆ្នេរសុខសាន​ សង្កាត់កោះរ៉ុង​ ខេត្តព្រះសីហនុ​ នា​ថ្ងៃច័ន្ទ​ ២កើត​ ខែស្រាពណ៌​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០១៨​ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ រួមនឹងភ្ញៀវទេសចរជាតិ​ និងអន្តរជាតិប្រមាណជាង​ ២០០នាក់៕

ព័ត៌មានបន្ថែម

អាស៊ានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ សុក្រ, 5 សីហា, 2022 អាស៊ានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ដើមកោងកាងចំនួន ៣០០០ ដើម ត្រូវបានដាំនៅខេត្តកែប ដើម្បីអបអរសាទរទិវាអន្តរជាតិសម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ២៦ កក្កដា
ថ្ងៃ អង្គារ, 26 កក្កដា, 2022 ដើមកោងកាងចំនួន ៣០០០ ដើម ត្រូវបានដាំនៅខេត្តកែប ដើម្បីអបអរសាទរទិវាអន្តរជាតិសម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ២៦ កក្កដា
ក្រសួងបរិស្ថាន បានចុះកិច្ចហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី«កិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន»សម្រាប់ ការរៀបចំគម្រោងរ៉េដបូកសំកុស ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស
ថ្ងៃ អង្គារ, 26 កក្កដា, 2022 ក្រសួងបរិស្ថាន បានចុះកិច្ចហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី«កិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន»សម្រាប់ ការរៀបចំគម្រោងរ៉េដបូកសំកុស ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស