នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម​ ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន តំណាងឯកឧត្តម​ រដ្ឋមន្រ្តីក្រសួង បានដឹកមន្រ្តីនៃអគ្គនាយកដ្ឋានសហគមន៍ចូលរួមទិវាជនជាតិដើមភាគតិចពិភពលោក​លើកទី២៤ និងនៅកម្ពុជា​ លើកទី១៤ ដែលប្រារព្ធធ្វើឡើងនៅសហគមន៍តំបន់ការពារធម្មជាតិ កោដូន្តី ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទិវាជនជាតិភាគតិចដែលប្រារព្ធនៅកម្ពុជា ឆ្នាំ២០១៨នេះ លើប្រធានបទ«ការចំណាកស្រុក និងបំលាស់ទីរបស់ជនជាតិដើមភាគតិចនៅកម្ពុជា»។

ពិធីដែលបានរៀបចំនេះ គឺជាការផ្តួចផ្តើមរបស់សហគមន៍ជនជាតិសួយចំនួន៥
ភូមិ គឺ(ភូមិកោដូន្តី, ភូមិពុទ្រា, ភូមិតានិល,ភូមិត្រាំង និងភូមិចំបក) ស្ថិតនៅឃុំ ស្រុក (ដូចបញ្ជាក់ខាងលើ)។ នៅក្នុងពិធីនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ, សហគមន៍,សិស្សានុស្សិស, មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធប្រមាណជា៥៥០អង្គ/នាក់។
គួរបញ្ជាក់ថា សហគមន៍ជនជាតិភាគតិចទាំង៥ភូមិខាងលើ ត្រូវបានក្រសួងអភិ វឌ្ឍន៍ជនបទវាយតម្លៃកំណត់ និង
អត្តសញ្ញាណជាជនជាតិដើមភាគតិចសួយ និងចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅក្រសួងមហាផ្ទៃកាលពីឆ្នាំ២០១២។

នៅក្នុងពិធីសំណេះសំណាល ឯកឧត្តម​ ខៀវ បូរិន បានមានប្រសាសន៍ដោយសង្កត់ធ្ងន់លើចំណុចដូចខាងក្រោម៖
ទី១.ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ បានកែទម្រងលើការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែល
ក្នុងនោះក្រសួងបរិស្ថាន ផ្តោតលើការ
គ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ នៅក្នុងតំបន់ការពារធម្មជាតិ រីឯក្រសួងកសិកម្ម ផ្តោតលើការគ្រប់គ្រងវិនិយោគ។ ការកែទម្រងនេះ គឺសំដៅប្រសិទ្ធិភាពនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងប្រសិទ្ធិភាពនៃការគ្រប់គ្រងចំណូល ដើម្បីកំណើនសេដ្ឋកិច្ចជាតិ។
ទី២.ដើម្បីថែរក្សាវប្បធម៌ប្រពៃណី និងកំណត់អត្តសញ្ញាណ របស់ជនជាតិដើមភាគតិចសួយ ឱ្យកាន់តែរឹងមាំ និងយូរ
អង្វែង ការចូលរួមការពារ និងគ្រប់គ្រងធនធានព្រៃឈើនៅក្នុងតំបន់សហគមន៍ និងនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ គឺជាចំណុចមិនអាចខ្វះបាន ដើម្បីរក្សាបាននូវតំបន់ព្រៃគោរពបូជា និងជីវភាពរស់នៅរបស់សហគមន៍។
ទី៣.ការពង្រឹងកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុងរវាងបងប្អូនប្រជាសហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋទូទៅ ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ គឺជាចំណុចដ៏ល្អប្រពៃ ដើម្បីថែរក្សាវប្បធម៌ប្រពៃណី និងសន្តិភាពនៅក្នុងកម្រិតសហគមន៍ និងកម្រិតជាតិ។
ទី៤.ការចូលរួមអនុវត្តការគ្រប់គ្រង និងការកែទម្រង់ ឬការផ្តល់មតិយោបល់លើផែនការយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ពីសំណាក់បងប្អូនគ្រប់មជ្ឍដ្ឋាន សម្រាប់
ការដាក់ទិសដៅបន្តរបស់ក្រសួង គឺជាចំណុចជាចំណុចស្នូល សម្រាប់ការគ្រប់ឱ្យកាន់តែមានប្រសិទ្ធិ និងឆ្លើយតបតាមស្ថានភាព និងតម្រូវការជាក់ស្តែងរបស់សហគមន៍មូលដ្ឋាន។

ជាចុងក្រោយ ឯកឧត្តមអគ្គនាយក បានផ្តល់ជូនសហគមន៍នូវថវិកាជាង២លានរៀល របស់ឯកឧត្តម​រដ្ឋមន្ត្រី​ ដើម្បីឱ្យសហគមន៍យកទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍រួម នៅក្នុងសហគមន៍៕

ព័ត៌មានបន្ថែម

ក្រុមការងារលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ បានពិនិត្យ និងពិភាក្សាលើតម្រូវការចាំបាច់សម្រាប់លើកកម្ពស់ជីវភាពសហគមន៍ក្នុងពេលមានវិបត្តិកូវីដ-១៩នៅខេត្តព្រះវិហារ
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2020 ក្រុមការងារលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ បានពិនិត្យ និងពិភាក្សាលើតម្រូវការចាំបាច់សម្រាប់លើកកម្ពស់ជីវភាពសហគមន៍ក្នុងពេលមានវិបត្តិកូវីដ-១៩នៅខេត្តព្រះវិហារ
សារធាតុគីមីជាង១សែន៣ម៉ឺនប្រភេទ ត្រូវបានផលិត និងចរាចរណ៍នៅលើទីផ្សារពិភពលោក
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2020 សារធាតុគីមីជាង១សែន៣ម៉ឺនប្រភេទ ត្រូវបានផលិត និងចរាចរណ៍នៅលើទីផ្សារពិភពលោក
វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ វគ្គប្រកួតដំបូង នៅខេត្តកំពង់ធំ
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2020 វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ វគ្គប្រកួតដំបូង នៅខេត្តកំពង់ធំ