នៅថ្ងៃចន្ទ ៩រោចដល់ថ្ងៃពុធ១១ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥-០៧ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី លោកតាំង ម៉េងអៀង ប្រធាននាយកដ្ឋាន សេដ្ឋកិច្ចបៃតង និងលោក​ អ៊ូ ច័ន្ទធារិទ្ធ អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានចូលរួមកិច្ចប្រជុំពាក់កណ្តាលអណត្តិនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដែលមានគណៈប្រតិភូកម្ពុជាចំនួន១៤រូប ដែលដឹកនាំដោយលោកជំទាវខ្វៃ សុភាពអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ក្នុងនោះក៏មានតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែនិងថាមពល និងអាជ្ញាធរអគ្គីសនីកម្ពុជា ជាពិសេសក៏មានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ាន ដែលជាសមាជិកនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន។ កិច្ចប្រជុំមានគោលបំណង ដើម្បី១)ពិនិត្យនិងអនុម័តលើកំណត់ហេតុនៃ សន្និសីទអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៣៥ ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកកប្រទេសថៃនាឆ្នាំ២០១៧ ២)ពិភាក្សាវឌ្ឍនភាពលើវិស័យរួមមាន៖ ដឹកជញ្ជូន អប់រំ ថាមពល ការត្រៀមទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ និរន្តភាពទីក្រុង និងបរិស្ថាន និង៣)ពិភាក្សាត្រៀមរៀបចំសន្និសីទអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៣៦ នៅខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនៅប្រទេសសិង្ហបុរី៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់